Deng Lun សោកស្តាយផង ខូចចិត្តខ្លាំងផង ត្រូវបែកពីសត្វចិញ្ចឹម ១៧ឆ្នាំស្រឡាញ់ស្មើជីវិត
នេះជាដំណឹងដ៏ក្រៀមក្រំរបស់តារាសម្ដែងប្រុសចិន Deng Lun បានប្រកាសយ៉ាងសោកសៅថា សត្វចិញ្ចឹមរបស់លោក ឈ្មោះថា Yaya ដែលរស់នៅជាមួយលោកអស់ ១៧ឆ្នាំ ចាត់ទុកដូចសមាជិកក្នុងគ្រួសារមួយរូប បានបាត់បង់ជីវិត គ្មានថ្ងៃវិលត្រឡប់មកវិញ។
ដូចដែលអ្នកគាំទ្ររបស់តារាប្រុសរូបនេះ បានដឹងមកហើយ Yaya គឺជាសត្វឆ្កែដ៏គួរឱ្យស្រឡាញ់បំផុត ដែលតារាប្រុសរូបនេះ បានចិញ្ចឹមគេតាំងពីតូចរហូតដល់ចាស់ ហើយចាត់ទុកដូចជាសមាជិកក្នុងគ្រួសារ ដែលស្រឡាញ់ និង មើលថែស្មើកែវភ្នែកអស់រយៈពេល ១៧ ឆ្នាំ។
លើសពីនេះ បើតាមការឱ្យដឹងបន្ថែមទៀតថា ក្រុមគ្រួសារ Deng Lun បានរៀបចំធ្វើបុណ្យដល់ Yaya ជាសត្វចិញ្ចឹម ថែមទាំងកាន់ទុក្ខចំពោះការបាត់បង់វាផងដែរ។
កន្លងមក តារាប្រុស Deng Lun ក៏ធ្លាប់បាននិយាយក្នុងបទសម្ភាសមួយដែរអំពី Yaya ដោយបានបង្ហាញពីក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់លោក ចំពោះសត្វចិញ្ចឹមមួយក្បាលនេះ ថាលោកស្រឡាញ់វាស្មើនឹងជីវិតរបស់លោក៕