មួយជីវិតនេះ Ter Chantavit ខ្លាចរបស់មួយនេះខ្លាំង រហូតឃើញហើយភ័យញ័រ
កំលោះសង្ហា Ter Chantavit ប្រិយមិត្តប្រាកដជាបានស្គាល់លោកហើយថា លោកជាគូស្នេហ៍របស់តារាស្រី Mai Davika។ ដោយឡែក បើនិយាយពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ លោកមិនត្រឹមតែមានរូបរាងសង្ហានោះទេ ចំណែកឯសមត្ថភាពវិញក៏ពូកែគ្មានទាស់ មិនថាការងារក្នុងសិល្បៈ ឬ ក្រៅសិល្បៈឡើយ។
ទោះបីជាមានសមត្ថភាព ពូកែ និង ជាមនុស្សប្រុសដើមទ្រូវប្រាំហត្ថក្តី ប៉ុន្តែតារាប្រុសរូបនេះនៅងតែមានចំណុចខ្សោយមួយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រដឹងហើយ អាចនឹងហួសចិត្តមិនខាន ដោយមួយជីវិតរបស់តារាប្រុសរូបនេះ ធ្លាប់ខ្លាចរបស់មួយ នៅពេលឃើញវាម្តងៗតែងមានអារម្មណ៍ភ័យញ័រខ្លួនតែម្តង។
តើតារាប្រុសមាឌមាំ Ter Chantavit ធ្លាប់ខ្លាចអ្វីជាងគេ? កន្លងមក លោក Ter Chantavit ធ្លាប់បានទម្លាយម្តងរួចមកហើយតាមសារព័ត៌មាន Sanook ថា អ្វីដែលលោកខ្លាចបំផុតគឺការដាក់ទឹកក្នុងកែវនៅចុងតុតែម្តង ដោយនៅពេលលោកឃើញវាហើយ គឺតែងតែមានអារម្មណ៍ភ័យ។ យ៉ាងណាមិញ តារាប្រុសរូបនេះមិនបានទម្លាយពីមូលហេតុឡើយ តែចំពោះមហាជននៅតែគិតថាវាជារឿងចម្លែកណាស់ ដែលលោក Ter Chantavit បែរជាមកខ្លាចរបស់បែបនេះ។
ទោះជាយ៉ាងណា មនុស្សយើងម្នាក់ៗ មានចំណុចខ្លាំង និង ចំណុចខ្សោយខុសៗគ្នា បើទោះបីជាអ្នកផ្សេងមើលមកយ៉ាងណាក៏ដោយ ក៏យើងមិនអាចក្រឡាស់ការពិតដែលខ្លួនយើងមានបានដែរ ជាក់ស្តែងដូចតារាប្រុស Ter Chantavit ដោយចំណុចខ្សោយរបស់គាត់ គឺនៅពេលឃើញកែវមានទឹកដើយសាក់នៅចុងតុ តែងតែធ្វើឱ្យលោកភ័យដោយគ្មានមូលហេតុ៕
ប្រភព៖ sanook