ខួបប្រពន្ធឆ្នាំនេះ Weir បង្ហោះសារជូនពរយ៉ាងផ្អែមមុត ក្រោយទទួលបានកាដូធំក្នុងជីវិត
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងប្រុសជើងចាស់ Weir Sukollawat បានទទួលស្វាគមន៍សមាជិកថ្មីយ៉ាងរីករាយ ជាកូនស្រីមានឈ្មោះថា Wylyn ដែលមានមុខមាត់គួរឱ្យគ្រឺតក្នាញ់។
ក្រោយទទួលបានកូនដំបូង គេសង្កេតឃើញថា តារាប្រុសរូបនេះ ហាក់កាន់តែស្រឡាញ់ថ្នាក់ថ្នមភរិយាទ្វេដង ជាពិសេសមើលថែយ៉ាងល្អ មិនឱ្យមានការអាក់អន់ចិត្តនោះឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ ដែលត្រូវជាថ្ងៃខួបកំណើតភរិយាសំណព្វចិត្ត តារាប្រុស Weir ក៏បានបង្ហោះសារជូនពរនាងយ៉ាងផ្អែមថា៖ «ស្រឡាញ់អូនជាងគេបង្អស់ អូនសម្លាញ់ ឆ្នាំនេះយើងបានកាដូថ្ងៃកំណើតដ៏សែនពិសេសបំផុត សប្បាយចិត្តណាស់ ហើយមានអារម្មណ៍ថាខ្លួនឯងមានសំណាងបំផុតដែលមានអូននៅក្បែរ រៀនស្គាល់ពីគ្នា ហើយចាស់ទុំទៅជាមួយគ្នាណាបាទ»៕