(វីដេអូ) ផ្អើលឆាកប្រគំតន្រ្តី! BIBI ចាប់អ្នកគាំទ្រម្នាក់ថើបយ៉ាងស្និទ្ធស្នាល ធ្វើឱ្យម្នាក់ៗស្រឡាំងកាំងខ្លាំង
ថ្មីៗនេះ នៅលើបណ្តាញសង្គម Instagram មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញតារាចម្រៀងស្រី BIBI បានធ្វើរឿងស៊ីអារម្មណ៍ដាក់អ្នកគាំទ្រ ដោយចាប់បឺតមាត់នារីម្នាក់ នៅកណ្តាលឆាកចំពោះមុខទស្សនិកជនជាច្រើន ដែលបានមកទស្សនាការប្រគំតន្រ្តីផ្ទាល់របស់នាង។
ទោះជាយ៉ាងណា កាយវិការរបស់តារាស្រីវ័យ ២៤ ឆ្នាំរូបនេះ ធ្វើឱ្យដាក់អ្នកគាំទ្ររបស់នាងភាគច្រើនចោទជាសំណួរថា តើអ្នកសិល្បៈដូចនាង អាចមានភាពស្និទ្ធស្នាលជាមួយនឹងអ្នកគាំទ្រខ្លាំងដល់ថ្នាក់នេះឬ? ព្រោះកន្លងមក BIBI ល្បីខាងជំនាញថើប និង ស្និទ្ធស្នាលខ្លាំងជាមួយអ្នកគាំទ្រ។
ក្រោយពេលបានឃើញវីដេអូរបស់ BIBI ធ្វើដាក់អ្នកគាំទ្ររបស់នាងភ្លាម ក៏ឃើញមានការបញ្ចេញមតិជាច្រើន បានមានប្រតិកម្មស្រដៀងៗគ្នាថា៖ «នេះគឺជារាក់ទាក់ដាក់អ្នកគាំទ្រដ៏គួរឱ្យចាប់អារម្មណ៍បំផុត» និង «អ្នកគាំទ្រពិតជាចងចាំ BIBI ពេញមួយជីវិត»៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!