នៅមិនស្ងៀម! ចិត្ត កញ្ចនា ដាក់មួយឃ្លាថា Cover ពីរោះយ៉ាងណា ល្អយ៉ាងណា ក៏នៅតែត្រូវឱ្យតម្លៃម្ចាស់ដើម
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មួយរយៈចុងក្រោយនេះ ច្បាស់ជាបានជ្រាបមកហើយពីការផ្ទុះរឿងរ៉ាវនៃការ Cover បទចម្រៀង និង ត្រូវបានមហាជនលើកយកមកធ្វើជាប្រធានបទ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានតារាប្រុសស្រីជាច្រើនបានចូលមកបញ្ចេញមិតិផ្សេងៗគ្នាពាក់ព័ន្ធនឹងអ្នក Cover ចម្រៀង និង ម្ចាស់ដើមនៃបទចម្រៀង ដែលគេបាន Cover ជាដើម។
ងាកទៅកាន់ តារាចម្រៀង Original Song កញ្ញា ចិត្ត កញ្ចនា នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ នេះ ក៏បានចេញមកបង្ហោះសារពាក់ព័ន្ធនឹងប្រធានបទខាងលើដូចគ្នាដែរ។ ក្នុងនោះ ម្ចាស់បទ «ស្នាមញញឹម» រូបនេះ បានរៀបរាប់ថា ៖ «Cover ពីរោះយ៉ាងណា ល្អយ៉ាងណា ក៏នៅតែត្រូវឱ្យតម្លៃស្នាដៃទៅម្ចាស់ដើមដែលផលិត។ បើអ៊ីចឹងដដែល និពន្ធបទខ្លួនឯង ផលិតខ្លួនឯងច្រៀងហ្មងហូវ! យកបទគេ ធ្វើដូចបទខ្លួនឯងចឹង! ម៉ាក់ថា No ហើយ!»៕