អង្គរក្ស Taylor Swift សុខចិត្តចោលប្រាក់ខែ ៥ម៉ឺនដុល្លារ ហោះទៅអ៊ីស្រាអែលទាន់សង្គ្រាមក្តៅ
នេះជារឿងដ៏គួរឱ្យកោតសរសើរចំពោះការលះបង់របស់អង្គរក្សរបស់តារាចម្រៀងអាមេរិក Taylor Swift ដែលបានសុខចិត្តចោលប្រាក់ខែរាប់ម៉ឺនដុល្លាររបស់លោក ហើយត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញដើម្បីប្រយុទ្ធតស៊ូប្រឆាំងជាមួយនឹងក្រុមហាម៉ាស។
បើតាមការឱ្យដឹងបន្ថែមអង្គរក្សរបស់តារាស្រីល្បីរូបនេះ ហើយបានស្ម័គ្រចិត្តចូលរួមបម្រើក្នុងជួរកងទ័ពអាមេរិកការពារអ៊ីស្រាអែលជាទឹកដីកំណើត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស។
សកម្មភាពរបស់អង្គរក្សរូបនេះ បានធ្វើឱ្យមហាជនជាច្រើនសម្ដែងក្តីកោតសរសើរ សូម្បីតែម្ចាស់ស្រីរបស់លោក Taylor ក៏រំភើបជាពន់ពេកផងដែរ សម្រាប់ការលះបង់លុយប្រាក់ខែជាអង្គរក្សចំនួន ៥ម៉ឺនដុល្លារអាមេរិក ទៅតស៊ូនឹងប្រឆាំងនឹងក្រុមហាម៉ាសដែលកំពុងមានសង្គ្រាមជាមួយនឹងអ៊ីស្រាអែល៕