(វីដេអូ) កំពូលប្តីល្អ! Due ត្រូវស្វាមីស្រឡាញ់ថែដូចកែវ រៀបចំបន្ទប់ឱ្យយ៉ាងពិសេស មានសព្វយ៉ាងសឹងដូចផ្សារទំនើប
Due Aisara មិនត្រឹមតែជាតារាស្រីដែលមហាជនស្គាល់ និង គាំទ្រច្រើននោះទេ តែនាងក៏ជាតារាស្រីដែលមានវាសនាខ្ពស់ផងដែរ ចាប់តាំងពីបានស្វាមីជាសេដ្ឋីហាយសូរ ដោយជីវិតនាងហាក់ប្រែខ្លាំង រស់នៅក៏ស្រណុកសុខស្រួល ដេកលើគំនរទ្រព្យ ធ្វើឱ្យនារីៗលួច្រណែនជីវិតរបស់នាងណាស់។
យ៉ាងណាមិញ ខណៈរស់នៅចាយជីវិតយ៉ាងហាយសូរ បានស្វាមីល្អសមបំណង ថ្មីនេះ Due Aisara បានទម្លាយកាដូពិសេសមួយដែលស្វាមីរបស់នាងជូននាងក្នុងថ្ងៃកំណើតឱ្យអ្នកគាំទ្របានឃើញ និង លាន់មាត់វ៉ាវមិនឈប់ឡើយ។
សម្រាប់កាដូដែលស្វាមីបានរៀបចំយ៉ាងពិសេសសម្រាប់នាងជាភរិយាជាទីស្រឡាញ់នោះ គឺជាបន្ទប់ផ្ទាល់ខ្លួនមួយដែលមានលក្ខណៈពិសេសមើលឃើញទេសភាពជុំវិញ មានការរចនាម៉ូដយ៉ាងប្រណីត មានកន្លែងដាក់សម្លៀកបំពាក់ គ្រឿងអលង្ការ និង របស់ប្រេនៗរជាច្រើន ដែលមើលទៅពិតជាអភិជនមិនចាញ់សេដ្ឋីលំដាប់ៗនោះទេ៕