ម្ចាស់ផ្ទះហ្វីលីពីន ផ្តួលសម្រស់ស្រីស្អាតមកពី ៤៩ ប្រទេស គ្រងមកុដបវរកញ្ញាអាសីុប៉ាស៊ីហ្វិច ប្រចាំឆ្នាំ ២០១៨ ! (វីដេអូ)
កម្មវិធីប្រកួតសម្រស់ Miss Asia Pacific International 2018 ទើបតែបានប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ដោយថែមទាំងបានរកឃើញនូវម្ចាស់ជ័យលាភីគ្រងមកុដឯកពីកម្មវិធីទៀតផង ។
សម្រាប់បេក្ខនារី បវរកញ្ញាដែលទទួលបានជ័យលាភី និង គ្រងមកុដបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិច ប្រចាំឆ្នាំ ២០១៨ នេះ គឺបានទៅលើនាង Sharifa Areef Mohammed Omar Akeel ដែលជាបេក្ខនារីម្ចាស់ផ្ទះ ហ្វីលីពីន បន្ទាប់ពីបានផ្តួលសម្រស់បវរកញ្ញាពីប្រទេស ៤៩ ផ្សេងទៀត ។ នាង Sharifa Areef Mohammed Omar Akeel ត្រូវបានបំពាក់មកុដបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិច ដោយបវរកញ្ញាឆ្នាំចាស់មកពីប្រេស៊ីល គឺនាង Francielly Ouriques ជាមួយនឹងការអបអរសាទរយ៉ាងច្រើនពីមហាជនផងដែរ ។
ខណៈបវរកញ្ញាម្ចាស់ផ្ទះហ្វ៊ីលីពីន គ្រងមកុងនោះ បវរកញ្ញាតំណាងប្រទេស ៤ ផ្សេងទៀតក៏ត្រូវបានរកឃើញ និង ក្លាយជាម្ចាស់ជ័យលាភីរងផងដែរ ដោយបវរកញ្ញាមកពីប្រទេសប្រ៊េស៊ីស គឺជាជ័យលាភីរងទី ១ , បវរកញ្ញាមកពីប្រទេសកូស្តារីកា គឺជាជ័យលាភីរង ២ , បវរកញ្ញាមកពីប្រទេសម៉ុងហ្គូលី គឺជាម្ចាស់ជ័យលាភីរង ៣ និង ស្រីស្អាតមកពីប្រទេសវេណេហ្ស៊ូអេឡា គឺក្តាប់បានជ័យលាភីរងទី ៤ ។ សូមទស្សនាវីដេអូ បង្ហាញពីទិដ្ឋភាពគ្រងមកុដ ក្នុងកម្មវិធីប្រកួតសម្រស់នេះ ៕
ដោយ ៖ សាកល
ប្រភព ៖ Miss Asia Pacific International 2018