Margie និង ស្វាមី បណ្តើរគ្នាដូចក្រមុំកំលោះ ចូលរួមកម្មវិធីសម្ពោធឡានទំនើបនៅអ៊ីតាលី
សម្រាប់គ្រួសាររបស់តារាល្បីរបស់ថៃ Pok និង Margie ដែលតែងតែមានអ្នកគាំទ្រតាមដានជាច្រើន ទាំងជីវិតក្នុងអាជីពសិល្បៈ និងជីវិតឯកជនរបស់ពួកគេ។ កន្លងមកប្តី-ប្រពន្ធតារាល្បីមួយគូនេះ ក៏បានបង្ហាញអំពីរបស់របបជាច្រើនរបស់ក្រុមគ្រួសាររបស់ពួកគេ មិនថាជា គេហដ្ឋាន និងរថយន្តទំនើបៗ ក៏ដូចជាសម្ភារៈនិយមប្រើប្រាស់ជាប្រេនម៉ាកល្បីៗនោះទេ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Pok និង Margie អ្នកទាំងពីរបានហោះហើរទៅកាន់ប្រទេសអ៊ីតាលី ដោយលើកនេះពួកគេបានធ្វើដំណើរទៅតែ ២នាក់ប៉ុណ្ណោះ ចំណែកឯកូនភ្លោះប្រុសស្រីទាំងពីរមិនបានរួមដំណើរទៅជាមួយគ្នានោះទេ។
ក្នុងដំណើរទៅកាន់ប្រទេសអ៊ីតាលីរបស់ប្តី-ប្រពន្ធមួយគូនេះ គឺគោលបំណងអញ្ជើញចូលរួមព្រឹត្តិការណ៍សម្ពោធរថយន្តទំនើបរបស់ប្រេនលំដាប់ពិភពលោក «Ferrari Purosangue» និងជាបទពិសោធន៍ថ្មីមួយរបស់អ្នកទាំងពីរផងដែរ។
នេះបើតាមការបង្ហោះជាសារអរគុណចំពោះការអញ្ជើញជាកិត្តិយស នៅលើបណ្តាញសង្គមរបស់ Pok ថា៖ «Thank you for having us at the world premi ere of the new Ferrari Purosangue in Lajatico, Italy»៕