កែវ ចាន់និមល ប្រកាសសុំបាត់មុខមួយរយៈ ដើម្បីបំពេញតួនាទីម្ដាយ
ពិតណាស់ ពេលនេះ ពិធីការិនីកំពូលវោហាស័ព្ទ អ្នកនាង កែវ ចាន់និមល កំពុងតែពពោះកូនទី ២ ដែលជាកូនប្រុស បានប្រមាណជាង ៤ ខែហើយ ខណៈចំណងអាពាហ៍ពិពាហ៍រវាងអ្នកនាង និង ស្វាមី មានរយៈជាង ១២ ដែលទទួលបានកូនស្រីធំពេញវ័យម្នាក់។
យ៉ាងណាមិញ ខណៈកំពុងពពោះកូនក្នុងផ្ទៃ និង ទំហំផ្ទៃពោះកាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ កែវ ចាន់និមល ក៏ចាប់ផ្ដើមចេះថ្នមខ្លួនលែងសូវទទួលការងារដូចកាលពីមុនទៀតហើយ។ ម៉្យាងវិញទៀត ថ្មីៗនេះ ក៏បានពិធីការិនីរូបនេះ បានដឹកដៃគ្រួសារតូចរបស់នាងហោះទៅសហរដ្ឋអាមេរិកធ្វើដំណើរកម្សាន្តយ៉ាងរីករាយ និងមានក្ដីសុខខ្លាំងផងដែរ។
ជាមួយនឹងដំណើរកម្សាន្តគ្រួសារដ៏កក់ក្ដៅនេះដែរ អ្នកនាង កែវ ចាន់និមល ក៏បានធ្វើការបង្ហោះរូបភាពជាច្រើនបន្តបន្ទាប់ ព្រមទាំងក៏បានធ្វើការប្រកាសឱ្យដឹងថា ឆ្នាំនេះ នាងសុំបាត់មុនពីការងារសិល្បៈផ្សេងៗសិនហើយ ព្រោះតែដើម្បីបំពេញនាទីជាម្ដាយ ខណៈកូនក្នុងផ្ទៃរបស់នាងមានអាយុកាន់តែច្រើនខែហើយនោះ។
ក្នុងនោះ អ្នកនាង កែវ ចាន់និមល បានសរសេររៀបរាប់ថា ៖ «អរគុណខ្លួនឯងដែលរត់មកសម្រាកបានសម្រេច ឆ្នាំនេះសុំបាត់មុខសិន ព្រោះជាប់ប្រគល់ពានជូនលោកកូន»៕