បើទោះបីជាតារាដែលមកពីប្រទេសផ្សេងគ្នា ក៏ដូចជាមានភាសាខុសគ្នាក៏ដោយ តែតារាស្រី Kimberly និងតារាស្រី Jisoo សមាជិកក្រុមចម្រៀងនារីល្បីលំដាប់ពិភពលោក BLACKPINK ក៏មានឱកាសបានជួបគ្នាម្តងរួចទៅហើយ តាមរយៈកម្មវិធីប្រ៊េនល្បី Dior នាពេលកន្លងមក។ អ្វីដែលរឹតតែពិសេស ថ្មីៗនេះ ពួកគេទាំងពីរ ក៏បានវិលមកជួបគ្នាសារជាថ្មី តាមរយៈកម្មវីធីរបស់ប្រ៊េនថ្មីម្តងទៀតផងដែរ។
ក្នុងនោះ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ប្រ៊េនគ្រឿងអលង្ការល្បី Cartier បានរៀបចំកម្មវីធី Fashion Show ប្រចាំឆ្នាំរបស់ខ្លួន នៅប្រទេសអេស្ប៉ាញ ដោយមានការចូលរួមពីកំពូលតារាប្រុសស្រីល្បីៗជាច្រើន។
ជាពិសេសជាងនេះទៅទៀត គេក៏ឃើញមានវត្តមានរបស់កំពូលតារាស្រី Jisoo សមាជិកក្រុមចម្រៀងល្បី BLACKPINK និង កំពូលតារាសម្តែងស្រីប្រចាំប្រទេសថៃ Kimberly ទៀតផង។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺ ក្នុងការមកជួបគ្នាលើកទីពីរនេះ ពួកគេមើលទៅក៏ហាក់ស្និទ្ធស្នាលគ្នាជាងមុន ដោយគេសង្កេតឃើញថា គ្រាន់តែពួកគេឃើញគ្នាភ្លែត ក៏ដើរសម្ដៅនិយាយរួសរាយរាក់ទាក់ដាក់គ្នា ព្រមទាំងបង្ហាញកាយវិការឱប ថើប បែបស្វាគមន៍គ្នាយ៉ាងកក់ក្ដៅ និង ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបមែនទែន។
លើសពីនេះទៅទៀត តារាស្រីស្រស់ទាំងពីររូប ក៏មានការតុបតែងខ្លួនស្រដៀងគ្នាទៀត ដោយពួកគេលេងខ្លួនក្នុងរ៉ូបខ្មៅអត់ដៃ ព្រមជាមួយនឹងគ្រឿងអលង្ការយ៉ាងភ្លឺចិញ្ចាចនៅលើ-ករៀងៗខ្លួន បន្ថែមភាពសមសួនខ្លាំង ថែមជះសម្រស់ប្រណាំងគ្នា ធ្វើឱ្យទាក់ទាញខ្សែភ្នែកចំណាប់អារម្មណ៍របស់មហាជនឱ្យងាកមើលមិនចាំយូរឡើយ។
ចំណែក មហាជនអ្នកគាំទ្រវិញ ក្រោយឃើញបែបនេះហើយ ម្នាក់ៗពិតជាសប្បាយចិត្តមិនតិចនោះទេ ព្រោះតារាសំណព្វទាំងគូបានមករួមការងារជាមួយគ្នាជាថ្មី ហើយក៏សង្ឃឹមថាពួកគេ នឹងមានការងារថ្មីៗប្លែកជាងនេះនៅថ្ងៃអនាគតផងដែរ៕