ប្រពន្ធ Vincent Wong កាន់តែធ្វើឱ្យហ្វេនបើកភ្នែកធំៗ ក្នុងកម្មវិធីខួបទី ៥៥ របស់ TVB
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ TVB បានរៀបចំប្រារព្ធធ្វើកម្មវិធីខួបលើកទី ៥៥ ដោយមានការចូលរួមពីសំណាក់សិល្បករសិល្បការនីជាង ៣០០នាក់ ហើយម្នាក់ៗបានរៀបចំតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត និង ស្រស់សង្ហាគួរឱ្យចាប់អារម្មណ៍។
ទោះជាយ៉ាងណាក៏ដោយ មិនមែនឈុតរបស់តារាទាំងអស់ សុទ្ធតែត្រូវបានមហាជនពេញចិត្តនោះទេ។ ក្នុងនោះ ក៏មានការបញ្ចេញមតិរិះគន់ខ្លះៗលើឈុតសម្លៀកបំពាក់របស់តារាស្រីមួយចំនួនផងដែរ។
យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សម្រាប់តារាសម្ដែងស្រីហុងកុង Yoyo Chen ភរិយាសំណព្វចិត្តរបស់ Vincent Wong គឺត្រូវបានទស្សនិកជនផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅលេងម៉ូដបែបសាមញ្ញ ប៉ុន្តែស៊ីវិល័យទាក់ភ្នែកបំផុត។
អ្វីដែលកាន់តែធ្វើឱ្យមហាជនជាច្រើន រឹតតែចាប់ចិត្តជាងនេះទៀតនោះ គឺរូបរាងស្រឡូនស្អាតរបស់នាង ត្បិតថាបើពេលនេះតារាស្រីរូបនេះ បានក្លាយជាម្ដាយរបស់គេមែន ប៉ុន្តែបើនិយាយអំពីរូបសម្រស់ Yoyo គឺស្អាតមិនធម្មតាទេ៕