ធ្លាយអស់! Joss មុខមានស្នេហ៍ហើយសង្ហាខ្លាំង តាមពិតមានគេជះលុយខ្ទង់ ១០ ម៉ឺនដុល្លារ ឱ្យកែសម្ផស្ស
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ ពីតារាប្រុស Joss Way Ar ដែលជាតារាប្រុសវ័យក្មេងស្រស់សង្ហាមួយរូបនៅក្នុងទ្រនំ GMM និង មានស្នាដៃសម្តែងមិនតិចនោះទេនៅក្នុងនោះ ពិសេសតារាប្រុសរូបនេះថែមទាំងចាប់បានឱកាសសម្តែងរឿងជាមួយកំពូលតារាស្រីលំដាប់ៗមិនតិចនាក់នោះដែរ។
ទោះជាយ៉ាងណា ក្រៅពីសមត្ថភាពការសម្តែង អ្វីដែលអាចទាក់បានចិត្តមហាជនទៀតនោះគឺរូបសម្រស់ដ៏ស្រស់សង្ហារបស់ Joss Way Ar ដែលមិនត្រឹមមានរូបរាងខ្ពស់ស្រឡះនោះទេ តែលោកថែមទាំងជាតារាប្រុសសាច់ដុំធំៗ និង មានមុខមានស្អាតសង្ហាទៀតផង។
ដោយឡែក អ្វីដែលអ្នកគាំទ្រមិនធ្លាប់ដឹងពីមុននោះ គឺនៅពីក្រោយភាពសង្ហារបស់ Joss Way Ar តាមពិតលោកក៏ធ្លាប់ឆ្លងកាត់ការកែសម្ផស្សដែរ ដោយលោកបានកែមុខ និង ថ្គាម ហើយម្ចាស់ផលិតកម្មផ្ទាល់ជាអ្នកចំណាយ នេះបើតាមការទម្លាយពីអ្នកជំនិតនឹងតារាប្រុសង្ហារូបនេះនៅក្នុងកម្មវិធីរបស់ Nicky Nachat។ ចំណែក តម្លៃចំណាយលើការកែសម្ផស្សនោះ គឺចំណាយអស់ ៥ លានបាត ដែលស្មើនឹងលុយដុល្លារប្រមាណជាង ១០ ម៉ឺនដុល្លារ៕