ឃើញឆ្នេរចាំយាម ខេត្តកោះកុងភ្លាម ចង់ទៅលេងភ្លែត ព្រោះទេសភាពស្អាតអស្ចារ្យ !
ចាំយាមជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិ ត្រូវបានកែច្នៃឱ្យកាន់តែល្អប្រសើរ នៅជាប់ព្រំដែនកម្ពុជា-ថៃ កំពុងតែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ដែលបានទៅដល់តំបន់មាត់សមុទ្រមួយនេះ ។
ឆ្នេរខ្សាច់ចាំយាមស្ថិតនៅក្នុងទឹកដី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានចម្ងាយជាង ១០ គីឡូម៉ែត ពីទីក្រុងខេមរភូមិន្ទ នៅជាប់នឹងព្រំដែនថៃ។ ឆ្នេរនេះត្រូវបានធ្វើការអភិវឌ្ឍន៍តាំងពីឆ្នាំ ១៩៩៧មកម្ល៉េះ ។
ក្រោយពីទទួលបានការអភិវឌ្ឈន៍ទាំងផ្លូវថ្នល់ និង សួនឧទ្យានានា សម្រស់ឆ្នេរខ្សាច់ចាំយាមបានកែប្រែមុខមាត់ថ្មីធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ហើយបានក្លាយជារមណីយដ្ឋានដ៏ពេញនិយមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិនៅក្នុងខេត្តកោះកុង ៕
ដោយ៖ សុថាត់