បើបានធ្វើដំណើរតាមផ្លូវជាតិលេខ ៥៥ នៅស្រុកវាលវែង កុំភ្លេចចូលលេងសួនផ្កា ម៉ាលីសាន
ប្រសិនបើលោកអ្នកបានធ្វើដំណើរទៅកម្សាន្ត នៅតាមផ្លូវជាតិលេខ ៥៥ ពីក្រុងពោធិ៍សាត់កាត់តាមស្រុកវាលវែង ទៅព្រំដែនកម្ពុជាថៃ សូមកុំភ្លេចចូលទស្សនា សួនផ្កា បន្លែ ផ្លែឈើ ក្នុងកសិដ្ឋាន ម៉ាលីសាន នៅទីនោះពិតជាមានភាពស្រស់ស្អាតមិនចាញ់សួនច្បារផ្សេងៗប៉ុន្មានឡើយ ។
សួនផ្កា បន្លែ ផ្លែឈើ ក្នុងកសិដ្ឋាន ម៉ាលីសាន មានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រពីទីរួមខេត្ដពោធិ៍សាត់ ដែលស្ថិតនៅចន្លោះរមណីយដ្ឋានទំនប់ឈើតោក និង ល្បាក់កំរោញក្នុងខេត្ដពោធិ៍សាត់ ។
សួនផ្កា បន្លែ ផ្លែឈើ ក្នុងកសិដ្ឋាន ម៉ាលីសាន បានទាក់ចិត្ដភ្ញៀវដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ ៥៥ ដ៏ថ្មីសន្លាងឱ្យឆៀងចូលទស្សនាសម្រស់បុប្ផា បន្លែបង្ការ និង មិនភ្លេចថតរូបអនុស្សាវរីយ៍បង្ហោះបង្អួតភ្នែកមិត្ដភក្ដិ នៅលើបណ្ដាញទំនាក់ទំនងសង្គមឡើយ ៕
ដោយ៖ សុថាត់ (រូបថតហ្វេប៊ុក)