ទេសភាពសួនផ្កានៅជើងភ្នំបាខែង ស្អាតកប់ !
ប្រសិនបើភ្ញៀវទេសចរទាំងឡាយបានទៅដល់ទឹកដីខេត្តសៀមរាបនោះ គួរកុំមើលរំលង សួនផ្កាចម្រុះពណ៌ ដ៏ស្រស់ស្អាត ព្រមទាំងមាន ក្យុសជាច្រើន នៅជើងភ្នំបាខែង ដែលមានភាពទាក់ទាញ យ៉ាងខ្លាំង នៅរងចាំស្វាគមន៍ភ្ញៀវទេសចរ ។
សួនផ្កាចម្រុះពណ៌ និង ក្យុសទាំងនេះ ស្ថិតនៅ ជើងភ្នំបាខែង មានទីតាំងជិតភ្នំបាខែង និង ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ជាកន្លែងដែលពោរពេញទៅដោយផ្កាដ៏ស្រស់ស្អាតគ្រប់ប្រភេទ ហើយលោកអ្នកអាចថតរូប និង សម្រាកកម្សាន្តយ៉ាងសប្បាយរីករាយ និង អាចកុម្ម៉ង់នូវម្ហូបដែលមានរសជាតិឆ្ងាញ់ពិសា ជាមួយសម្រស់ផ្កា និង ទេសភាពវាលស្រែ ដើមត្នោត គួរជាទីរីករាយក្រៃលែង ។
នៅបរិវេណ សួនផ្កាចម្រុះពណ៌ នៅជើងភ្នំបាខែងគេសង្កេតឃើញ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើននាក់ ចូលលំហែរកាយ និង ពិសាអាហារនៅទីនោះ បន្ទាប់ពីពួកគាត់ទស្សនា ប្រាសាទបុរាណយ៉ាងហត់នឿយមកនោះ ៕
ដោយ៖សុថាត់