សម្រស់ធម្មជាតិ នៅឧទ្យានជាតិភ្នំគូលែនធ្វើឱ្យភ្ញៀវទេសចរទស្សនាមិនចេះណាយ
ឧទ្យានជាតិភ្នំគូលែន តែងតែត្រូវបានគេហៅសាមញ្ញថា ភ្នំគូលែន ជាឧទ្យានជាតិតែមួយគត់ ដែលស្ថិតនៅក្នុងខេត្តសៀមរាប ភាគឦសាននៃតំបន់អង្គរ។ មិនត្រឹមតែជាតំបន់ទេសចរណ៍ បែបធម្មជាតិប៉ុណ្ណោះទេ ភ្នំគូលែនមានតំបន់ប្រវត្តិសាស្ត្រជាច្រើន ដែលអ្នកស្រាវជ្រាវបានរកឃើញជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ មានរហូតដល់ទៅរាប់រយកន្លែង ដែលត្រូវបានចុះក្នុងបញ្ជីររបស់មន្ទីបរិស្ថាន ។
មិនដឹងជាម្នាក់ៗបានធ្វើដំណើរទៅលេងតំបន់ភ្នំគូលែននេះប៉ុន្មានលើកមកហើយទេ ហើយក៏មានមនុស្សមិនតិចដែរ ដែលបានទៅលេងទីនោះ តើនៅភ្នំគូលែននោះមានមន្តអ្វីបានជាអន្ទងចិត្តទេសចរឱ្យទៅលេង មិនចេះជិនណាយបែបនេះ ? ។
មិនដឹងជាមានពាក្យអ្វីមកនិយាយដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើនោះទេ ព្រោះថា ភ្នំគូលែននៅក្នុងចិត្តរបស់ភ្ញៀវទេសចរគ្រប់គ្នាគឺស្រស់ស្អាត ប្រៀបបានស្ថានឪសថ ដែលពិបាកនឹងរកពាក្យមកពណ៌នាបានណាស់ ។
ដូច្នេះហើយភ្ញៀវទេសចរបានត្រឹមតែផ្តិតយកនូវកម្រងរូបភាពមួយចំនួន ដែលបានមកពីដំណើរកម្សាន្តចុងក្រោយរបស់លោក អ្នកនៅទីនោះ ដើម្បីជាការចែករំលែក ដល់មិត្តភក្តិបានទស្សនាផងដែរ ៕
ដោយ ៖ សុថាត់
ប្រភព ៖ ពនេចរ ថតរូប