តស់ណាត់គ្នាថតរូប! នៅសៀមរាប សួនកម្សាន្តដ៏ធំល្វឹងល្វើយ មានផ្កាចម្រុះដ៏ទាក់ភ្នែក ទើបបើកថ្មីៗនេះ
តាមរយៈផេក Angkor Wonder Garden នាពេលថ្មីៗនេះ បានបង្ហោះឱ្យបានដឹងថា សួនផ្កា អង្គរវ៉ូនឌើរ ហ្គាឌិន បានចាប់ផ្តើមបើកដំណើរការសាកល្បងហើយ កាលពីថ្ងៃ ២៧ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ។
តាមរយៈទិដ្ឋភាពដ៏ស្រស់ស្អាតនៃសួនកម្សាន្តដែលទើបតែបង្កើតឡើងថ្មី ក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ កន្លងមកត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នាព្រោងព្រាត ដោយសារតែនៅទីនោះមានបរិយាកាសស្រស់ស្រាយធំល្វឹងល្វើយ សម្បូរទៅដោយប្លង់ថតរូបស្អាតៗ ថ្មីៗប្លែកៗ ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្ត និង ស្រឡាញ់ការថតរូប។
គួរឱ្យដឹងផងដែរថា សួនផ្កា អង្គរវ៉ូនឌើរ ហ្គាឌិន មានទីតាំងស្ថិតនៅ ភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំពោះការធ្វើដំណើរ អាចធ្វើដំណើរតាមផ្លូវចូលទល់មុខសាលាឃុំខ្ចាស់ ចូលទៅក្នុងប្រហែល ៦០០ ម៉ែត្រ៕
ប្រភពរូប ៖ Angkor Wonder Garden – អង្គរវ៉ូនឌើរ ហ្គាឌិន