ត្រជាក់ភ្នែក! សួនកម្សាន្តដ៏ធំល្វឹងល្វើយ រៀបចំប្លែកទាក់ទាញ ត្រៀមបើកឱ្យចូលទស្សនាឆាប់ៗ ក្នុងខេត្តសៀមរាប
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត នូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃ សួនកម្សាន្តដែលទើបតែបង្កើតឡើងមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ទឹកដីអង្គរវត្ត។
ទីតាំងដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ មានឈ្មោះថា Angkor Wonder Garden – អង្គរវ៉ូនឌើរ ហ្គាឌិន ត្រៀមបើកសាកល្បងក្នុងពេលខាងមុខឆាប់ៗនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ជាសួនដែលធំជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅ ភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចំពោះការធ្វើដំណើរវិញ អាចធ្វើដំណើរតាមផ្លូវចូលទល់មុខសាលាឃុំខ្ចាស់ ចូលទៅក្នុងប្រហែល ៦០០ ម៉ែត្រ ហើយចំពោះថ្ងៃបើកដំណើរការ នឹងបញ្ជាក់ជូនបន្ថែមនាពេលឆាប់ៗនេះផងដែរ៕
ប្រភពរូប ៖ Angkor Wonder Garden – អង្គរវ៉ូនឌើរ ហ្គាឌិន