បើដឹងថា នៅកែវផុសមានឆ្នេរខ្សាច់ សស្អាតបែបនេះ នាំគ្នាទៅលេងយូរហើយ !
មានភ្ញៀវទេសចរតិចណាស់ ដែលបានស្គាល់ឆ្នេរ ខ្សាច់ស តាបារាំង ដ៏ស្រស់ស្អាតគ្មានពីរនៅស្រុកកែវផុស ខេត្តព្រះសីហនុ បើលោកអ្នកបានទៅលេងម្តងនោះ ពិតជាធ្វើឱ្យលោកអ្នកសប្បាយរីករាយក្រៃលែងជាមិនខានឡើយ។ ឆ្នេរខ្សាច់ស តាបារាំងនេះ មានចម្ងាយពីភ្នំពេញទៅប្រវែង ១៩០ គីឡូម៉ែត្រ ស្ថិតនៅ ក្នុង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
បើធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និង ហួសបន្តិចប្រហែល ៥០០ម៉ែត្រនោះនឹងមានផ្លូវបត់ស្តាំ ដល់ -តានៃ ហើយបន្តដំណើរ រហូតដល់មាន ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា ក្រសួងអភិវឌ្ឍន៍ជនបទ ហើយបន្តធ្វើដំណើរ ចម្ងាយ១០គីឡូម៉ែត្រទៀត ទើបបានដល់រមណីយដ្ឋាន ឆ្នេរខ្សាច់ាសតាបារាំងនោះ ។
ឆ្នេរនេះ មានប្រវែង ៧.៥ គីឡូម៉ែត្រដែលមានខ្សាច់ពណ៌សក្បោះ រំលេចទៅដោយព្រៃប្រឹក្សានៅតាមឆ្នេរយ៉ាងស្រស់ស្អាត គួរជាទីមនោរម្យក្រៃលែង ៕
ដោយ÷សុថាត់ (ប្រភព: One Place Amazing Explorer)