ទៅលេងខេត្តព្រះវិហារ កុំភ្លេចចូលទៅទស្សនាសារមន្ទីរធម្មជាតិនៅទីនោះ !
ភ្ញៀវទេសចរដែលបានទៅដល់ខេត្តព្រះវិហារហើយនោះ គួរតែចូលទៅទស្សនាសារមន្ទីរព្រះវិហារម្តង ព្រោះនៅទីនោះជាសារមន្ទីរថ្មី ដែលស្ថិតនៅជិតព្រំដែនកម្ពុជាថៃ ។ សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារនេះ មានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជា ២៣ គីឡូម៉ែត្រ ពីរមណីយដ្ឋានប្រាសាទព្រះវិហារ។
សារមន្ទីរនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសារមន្ទីរ ដែលមានទស្សនៈវិស័យរួម គឺការបង្កើតឱ្យមានសុខដុមនីយកម្មរវាងប្រាសាទ ទេសភាពធម្មជាតិ និង មនុស្សនៅក្នុងតំបន់ ។ សារមន្ទីរនេះ ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ឈិន ជាឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រី ។
សារមន្ទីរសម្តេចតេជោហ៊ុន សែននេះ បានតម្កល់ទុកឯកសារ និង វត្ថុបុរាណជាច្រើន ដើម្បីការសិក្សាស្រាវជ្រាវ និង ជូនភ្ញៀវទេចរណ៍ចូលទស្សនា៕
ដោយ÷សុថាត់