ទេសភាពទឹកធ្លាក់ អូរទឹកចោល ពិតជាស្រស់ស្អាតខ្លាំង !
បើគ្រាន់តែឮគេនិយាយហើយមិនបានទៅលេងនោះ ប្រាកដជាស្តាយក្រោយជាមិនខានឡើយ ព្រោះទេសភាពទឹកធ្លាក់ អូរទឹកចោល ពិតជាស្រស់ស្អាតខ្លាំងណាស់ បានទៅលេងម្តងហើយ ចង់ទៅលេងម្តងទៀត ។
ទឹកធ្លាក់ អូរទឹកចោល មានទីតាំងនៅភាគខាងលិចនៃច្រកអន្តរជាតិអូរស្មាច់ប្រមាណជា២០ គីឡូម៉ែត្រ ស្ថិតនៅក្នុង ភូមីថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ទឹកស្ទឹងខាងលើហូរមកពីប្រទេសថៃ តាមបណ្តោយស្ទឹងតូចមួយ រហួតមកដល់ដំណាក់ទី១មានកម្ពស់ប្រមាណជា ១ម៉ែត្រទៅ ២ ម៉ែត្រ និង ហូរបន្តទៅដំណាក់ ទី២ មានកម្ពស់ប្រមាណជាង ១០ ម៉ែត្រ និងបន្តទៅល្បាក់ខាងក្រោម ដែលមានកម្ពស់ជាង ១០ ម៉ែត្រទៀត៕
ដោយ៖សុថាត់(ប្រភព ពនេចរថតរូប)