៨ មីនា អត់ដឹងទៅណា! អាចណាត់ Crush ទៅជិះកូនឡានប្រណាំងបាន នៅកោះពេជ្រយើងហ្នឹង
កៀកថ្ងៃទិវាសិទ្ធិនារី ០៨ មីនា ដែលជាថ្ងៃឈប់សម្រាក ប្រិយមិត្តប្រាកដជាស្វែងរកកន្លែងលម្លែបែបប្លែកអារម្មណ៍ ដើម្បីចំណាយពេលសម្រាករីករាយជាមួយគ្រួសារ ក៏ដូចជាដៃគូជាដើម ក្នុងឱកាសថ្ងៃពិសេសរបស់ពួកគេ។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវកន្លែងលម្ហែបែបប្លែកអារម្មណ៍មួយ ជាកន្លែងសម្រាប់ប្រណាំងកូនឡានជិះបានទាំងបុរស និង នារី មានទីតាំងនៅត្រឹមកោះពេជ្រ រាជធានីភ្នំពេញ ដោយពុំបាច់ចំណាយពេលវេលា និង កម្លាំងទៅដល់កន្លែងឆ្ងាយ ខណៈនៅទីនោះមានឈ្មោះថា «Kart Station by DIB Club»។
Kart station មានទីតាំងនៅកែងផ្លូវកោះពេជ្រ និង Elite road ស្ថិតនៅទល់មុខ DIB Club ខណៈកូនឡានតូច និង ទីលានប្រណាំងខាងលើ បើកឱ្យចូលកម្សាន្តពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១ ព្រឹក ដល់ ៧ យប់ ក្នុងតម្លៃ ១០ នាទី ៨ ដុល្លារ និង តម្រូវឱ្យអ្នកចូលកម្សាន្តពាក់ប្រភេទស្បែកជើងដែលបិទជិតម្រាមជើងចូលក្នុងបរិវេណ។
មិនត្រឹមតែជាកន្លែងជិះកូនឡានកម្សាន្ត នៅទីនោះក៏មានបម្រើសេវាកម្មអាហារ និង ភេសជ្ជៈត្រជាក់ចិត្តផងដែរ ខណៈនៅថ្ងៃទី ០៨ មីនា ខាងមុខនេះ ទីតាំងខាងលើបានរៀបចំការ surprise ដ៏ធំមួយសម្រាប់នារីគ្រប់គ្នា ដោយនារីទាំងអស់អាចធ្វើការប្រណាំងចំនួន ១០ នាទី ដោយឥតគិតថ្លៃ៕
រូបភាព ៖ Kart Station by DIB Club