គិតត្រឹមចុងសប្ដាហ៍ទីពីរនេះ ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅរាជធានី-ខេត្ត ទាំង ៦ នេះច្រើនជាងគេ
នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២១ នេះ តាមរយៈលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតត្រឹមចុងសប្តាហ៍ទីពីរ នៃខែ កក្កដា ឆ្នាំ ២០២១ នេះ កម្ពុជាមានភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុប ៦៩,៩៣៧ នាក់។ នៅក្នុងនោះ ភ្ញៀវជាតិ ៦៨,៧៧០ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ១,១៦៧ នាក់ ។
គោលដៅទេសចរណ៍សំខាន់ៗរួមមាន ៖
– រាជធានីភ្នំពេញ ៖ ១៩,៨៦៨ នាក់
– ខេត្តកំពត ៖ ១០,០២៤ នាក់
– ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់
– ខេត្តកំពង់ស្ពឺ ៖ ៦,២៥២ នាក់
– ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់
– ខេត្តកណ្តាល ៖ ៤,៤០៩ នាក់។
គួរឱ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរមានការថយចុះប្រមាណ ៥.២៣% ធៀបទៅនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ គឺថយចុះប្រមាណជា ៦២.១៩% ។ ដោយសារការកើនឡើងនៃការរាតត្បាតជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានី-ខេត្ត មួយចំនួន បានធ្វើឱ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ។
ដោយឡែក គណៈបញ្ជាការឯកភាពនៅតាមរាជធានី-ខេត្តនីមួយៗ ក៏បានបង្កើនការក្រើនរំលឹកទៅដល់ភ្ញៀវទេសចរ ក្នុងន័យពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និង នៅតាមមូលដ្ឋានអាជីវកម្មទាំងឡាយផងដែរ៕
ប្រភព ៖ ក្រសួងទេសចរណ៍