ពេញមួយខែមិថុនា រាជធានី-ខេត្តទាំង ៧ នេះ មានភ្ញៀវទេសចរបុកទៅកម្សាន្តច្រើនជាងគេ
កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ តាមរយៈឯកឧត្តម ថោង ខុន ដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមរយៈពេលពេញមួយខែមិថុនា ឆ្នាំ ២០២១ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ៣០ ម៉ឺននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ។
ឯកឧត្តម ថោង ខុន បានឱ្យដឹងយ៉ាងដូច្នេះថា ក្នុងចំណោមភ្ញៀវទេសចរសរុប ៣៤៦ ៥១៨ នាក់ ដែលកម្ពុជាទទួលបាន រួមមាន ភ្ញៀវជាតិចំនួន ៣៤២ ១០៩ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៤.៤០៩ នាក់ ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖
-រាជធានីភ្នំពេញ ៖ ៦០ ២៧៧ នាក់
-ខេត្តកំពត ៖ ៥០ ៦៥១ នាក់
-ខេត្តកំពង់ស្ពឺ ៖ ៣៩ ៣០០នាក់
-ខេត្តបាត់ដំបង ៖ ៣៥ ១៤២ នាក់
-ខេត្តព្រះសីហនុ ៖ ៣២ ៩៥៣ នាក់
-ខេត្តកែប ៖ ២០ ៧៤៨ នាក់
-ខេត្តសៀមរាប ៖ ២០ ២២៦ នាក់
គួរឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរភាគច្រើន សំដៅទៅកាន់តំបន់ឆ្នេរ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និង រមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ ។ ដោយឡែក ចំនួនភ្ញៀវទេសចរកើនឡើងប្រមាណ ៧៨,៥៩% ធៀបនឹងខែឧសភាកន្លងទៅនេះ ហើយបើធៀបនឹងខែមិថុនា ឆ្នាំ ២០២០ មានការថយចុះប្រហាណ ៤៣,៤% ៕