Connect with us

ទេសចរណ៍

ចម្រឹងបង្អួចនៅប្រាសាទអង្គរ បង្កប់នូវអាថ៌កំបាំងវិសេសវិសាល នឹកស្មានមិនដល់

on

Advertisement

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាង ជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញ ភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។

ជាក់ស្តែងកន្លងមកមានប្រិយមិត្តមួយចំនួនបានដឹង​ និងមួយចំនួនទៀតពុំបានដឹង ពីអច្ឆរិយភាពមួយ ពីប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលធ្វើឱ្យគ្រប់គ្នា លាន់មាត់កោតសរសើរ ដូនតាខ្មែរជំនាន់ដើម ដែលជាអ្នកស្ថាបនិកប្រាង្គប្រាសាទគឺមានគំនិតច្នៃប្រឌិតខ្ពស់ និង មានការគិតគ្រប់ជ្រុងជ្រោយគ្មានចន្លោះកន្លែងណាឡើយ ដោយសូម្បីតែចំណុចតូចមួយនេះក៏ពួកគាត់មិនរំលងដែរ ។

ជាការពិតណាស់ លក្ខណៈពិសេស និង អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលដែលដូនតាបានបន្សល់ទុកនោះ គឺតាមរយៈ​ស្រមោលនៃ​ចម្រឹង​បង្អួចរបស់​ប្រាសាទអង្គរវត្តខ្មែរយើងតែម្តង ដែលយើង​គ្រប់​គ្នាសឹងតែ​មិន​នឹក​ស្មានសោះ​ថា បុព្វបុរស​ខ្មែរយើង​អាច​គិតបានដិត​ដល់ខ្លាំងបែបនេះ​ឡើយ ។ បើពិនិត្យមើលឱ្យមែនទែន យើងនឹងបានឃើញស្រមោលជាប្រាសាទកំពូល ៣ និង កំពូល ៥ របស់តួប្រាសាទតែម្តង ដែលជះចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តយ៉ាងច្បាស់នឹងភ្នែក ។

ភាព​អស្ចារ្យមួយ​នេះ គឺ​ជា​គំនិត​ច្នៃ​ប្រឌិតដ៏ខ្ពស់ ល្អអស្ចារ្យ​​របស់​ដូន​តា​ខ្មែរដែលបាន​បន្សល់​ទុកឱ្យកូនចៅតាំងពីសម័យបុរាណ​ ហូត​មក​ដល់បច្ចុប្បន្ននេះ ​ហើយចំពោះចំណុចដែលរឹត​តែល្អឯក និង ​ពិសេសទៀតនោះគឺ​ស្រមោល​នៃ​ចម្រឹងបង្អួចដែលយើងឃើញបាន​បង្ហាញយ៉ាងច្បាស់ពី​កំពូល​ប្រាសាទ​ឆ្លាស់​គ្នាមានសណ្ឋានដូចតួប្រាសាទធំ​យ៉ាង​ប្រណីត ​និង ​ពោរពេញ​ទៅដោយក្បូរក្បាច់​រចនា​ដ៏​​ល្អ​ល្អះ​ ។ នេះពិតជាអច្ឆរិយភាពដែលគួរឱ្យស្ញប់ស្ញែង ដែលមនុស្សធម្មតានឹកស្មានមិនដល់  ដែលសូម្បីតែចម្រឹងបង្អួចក៏មានបង្កប់នូវអាថ៌កំបាំងនៃលក្ខណៈវិសេសវិសាលមិនអាចកាត់ថ្លៃបាន ៕

អត្ថបទដោយ​៖ Muyly

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
Margie រៀបការជាមួយស្វាមីសំណាងដូចធ្លាក់ក្នុងជង្រុកទ្រព្យ គ្រាន់តែឃ្លាំងដាក់ឡាន សរុបជាង ១ លានដុល្លារ
ស្ងាត់ឈឹង! ពេលនេះ ម្ចាស់បទ F4 ខ្មែរ អោក សុម៉ារីម៉ា និង ចាន់ សម័យ នៅឯណា?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន40 mins ago

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាតែងតែមានផ្កាយយក្សនៅកម្មវវិធី បុណ្យភូមិ?

ផ្កាយបុណ្យភូមិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ដែលជានិមិត្តរូបរវាងការស្វាគមន៍របស់ល្អៗ និងក្លាយជាបេះដូង របស់បុណ្យភូមិ។ វាត្រូវបានបំផុសគំនិតដោយ ជំនឿតាំងពីបុរាណកាលមក គឺនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែររាល់ផ្ទះនីមួយៗ នឹងតុបតែងលម្អដោយព្យួរភ្លើងគោមផ្កាយនៅឯផ្ទះរបស់ពួកគេ ដើម្បីស្វាគមន៍ឆ្នាំថ្មីដូចជារបៀប ដែលដើមឈើណូអែល តំណាងឱ្យថ្ងៃឈប់សម្រាកបុណ្យណូអែល។ គោមផ្កាយភ្លើងនោះ មានខ្សែព្យួររបស់វាដែលងាយស្រួលសម្រាប់មនុស្សកាន់ ឬព្យួរវានៅកន្លែង ណាមួយនៅផ្ទះរបស់ពួកគេ។ នៅពេលដែលបុណ្យភូមិត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤យើងមានការភ្ញាក់ផ្អើលចំពោះចំនួនមនុស្សដែលបាន ចូលរួមព្រឹត្តិការណ៍របស់យើងដែលជាធម្មតាយើង ប្រារព្ធឡើងមួយសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំខ្មែរ។...

អត្ថបទក្រុមហ៊ុន4 hours ago

Visa បន្តការចែករំលែកកម្មវិធី «ជំនាញអាជីវកម្មជាក់ស្តែង» ដែលជាធនធានសិក្សារដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និង សហគ្រិន

«កម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills» ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល ភ្នំពេញថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V)...

អត្ថបទក្រុមហ៊ុន1 day ago

ទិញទំនិញតាម Wing App មិនចាំបាច់មានទឹកប្រាក់ក្នុងគណនី ហើយបញ្ចុះតម្លៃ ៥០% ទៀត

ឥឡូវនេះអតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចបញ្ជាទិញទំនិញដែលមានការបញ្ចុះតម្លៃរហូតដល់ ៥០% ភាគរយពី វីងម៉លបានដែរ ថែមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្ងៃចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០ យប់ ។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ អតិថិជនអាចធ្វើការបញ្ជាទិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និង ប្រដាប់ប្រដាសម្រាប់ថ្វាយទេវតាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពីផ្ទះ បានយ៉ាងងាយស្រួល ជាមួយការបញ្ចុះតម្លៃរហូតដល់៥០%លើមុខទំនិញមួយចំនួន។...

អត្ថបទក្រុមហ៊ុន2 days ago

វីង នៅតែបម្រើសេវាហិរញ្ញវត្ថុ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងនូវវិបត្តនៃជំងឺកូវីដ១៩ នេះ ធនាគារឯកទេសវីងបាននឹងកំពុងប្រឹងប្រែឲ្យអស់ពីលទ្ធភាពដើម្បីបន្តផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់អនុវត្ត។ បុគ្គលិកវីងស្ទើរតែទាំងអស់គ្នា ត្រូវបានឲ្យបំពេញការងារពីផ្ទះជំនួសឲ្យការមកការិយាល័យដោយផ្ទាល់បន្ទាប់ពីមាព្រឹត្តិការណ៍២០កុម្ភៈ ។ ពួកគេត្រូវបានផ្តល់ឲ្យនូវជំនួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដើម្បីធានានូវប្រសិទ្ធិភាពក្នុងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត ទាំងអតិថិជន និងបុគ្គលិកទាំងអស់ដែលមកការិយាល័យកណ្តាលនៃធនាគារវីងត្រូវស្កេនកូដ “Stop Covid” ត្រួតពិនិត្យកំដៅរបស់ពួកគេ សម្អាតដៃជាមួយអាល់កុលឬជែល ពាក់ម៉ាស ពាក់របាំងមុខ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍...

អត្ថបទក្រុមហ៊ុន3 days ago

សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

​បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុងនោះ​រួមមាន​៖ រថយន្ត Ford F-150 Raptor ដែលជា​កំពូល​រថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA...

អត្ថបទក្រុមហ៊ុន3 days ago

គ្រាន់តែរឿងមួយហ្នឹងសោះ ធ្វើឲ្យ កុសុម៉ា សប្បាយចិត្តដ៏ម្លឹង (វីដេអូ)

ពិធីការិនីវ័យក្មេងដែលកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា សុភក្ត្រ័ កុសុម៉ា បានបង្ហើបពីចំនុចពិសេសដែល Wing Virtual Visa Card ធ្វើឲ្យនាងសប្បាយចិត្តស្ទើររាល់ថ្ងៃទោះនៅតែក្នុងផ្ទះ ។ កញ្ញា កុសុម៉ា បាននិយាយទាំងក្រមិចក្រមើមថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត នៅពេលដែលខ្ញុំមានលុយច្រើនក្នុងកាតនិម្មិតវីងវីសាកាត» ។ ដោយហេតុតែពិធីការិនីដ៏ស្រស់ស្អាតរូបនេះ អាចធ្វើការទូទាត់ប្រាក់តាមអនឡាញបានយ៉ាងងាយស្រួលជាមួយ NETFLEX ដែល...

អត្ថបទក្រុមហ៊ុន4 days ago

ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ foodpanda បានផ្តល់ជាអាហារ ភេសជ្ជៈដឹកជូនពួកគាត់ដល់មន្ទីរពេទ្យ

ដើម្បីជួយសម្រាលដល់រដ្ឋាភិបាលក្នុងគ្រាលំបាកនេះ foodpanda បានផ្តល់ជាអាហារ និងភេសជ្ជៈចែកជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែព្យាយាមយ៉ាងមោះមុតក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឃើញថាក្រុមគ្រូពេទ្យទាំងអស់គ្នាពិតជាហត់នឿយក្នុងរយៈពេលកន្លងមកនេះ foodpanda ក៏សម្រេចចិត្តរៀបចំនូវកម្មវីធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយមានកំលាំងចិត្ត និងកាយខិតខំបន្ថែមទៀតសម្រាប់ប្រទេសជាតិយើងទាំងមូល ។ foodpanda និង ចែកជូនអាហារទៅដល់ទីតាំងមន្ទីរពេទ្យតែម្តង ដែលក្នុងនោះ foodpanda ចែកជូនមន្ទីរពេទ្យធំៗចំនួន៤ ៖ • មន្ទីរពេទ្យព្រះអង្គដួង...

អត្ថបទក្រុមហ៊ុន5 days ago

បុគ្គលិកវីងម៉លទាំងអស់ ទទួលបានវ៉ាក់សាំងកូវីដ-១៩ រួចរាល់

​វី​ង​ម៉​ល​ (WingMall) ដែលជា​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប និង​ ពេញនិយម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា បុគ្គលិក​ដឹកជញ្ជូន និង​ បុគ្គលិក​ក្នុង​ការិយាល័យ​ទាំងអស់​របស់​វី​ង​ម៉​ល បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ រួចរាល់​ហើយ​ ។ រាល់​សេវា​ដឹកជញ្ជូន​នឹង​ដំណើរការ​ជាធម្មតា ចាប់ពី​ម៉ោង ​៦ ​ព្រឹក​រហូតដល់​ម៉ោង​ ១០ ​យប់​ ។​ ​លោកស្រី សួស...

អត្ថបទក្រុមហ៊ុន5 days ago

លើសពីការពង្រីកសេវាកម្ម foodpanda មកដល់ខេត្តបន្ទាយមានជ័យដើម្បីជួយម្ចាស់អាជីវកម្ម និង ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង foodpanda បានធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់ភោជនីយដ្ឋានតូច ធំ ក៏ដូចជាអតិថិជន ក្នុងការដឹកជញ្ជូនអាហារ រហ័សទាន់ចិត្ត និង ដោយសុវត្ថិភាពតាមរយៈមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) អាចជួយកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ ក្នុងនោះនៅថ្ងៃទី ៧ ខែមេសា ២០២១ អ្នកបន្ទាយមានជ័យ នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី...

អត្ថបទក្រុមហ៊ុន6 days ago

All New SCOOPY ជំនាន់​ថ្មី ទាំង​៣ ស៊េរី​ ​ដែល​អតិថិជន​បាន​ទ​ង្ទឹ​ង​រង់ចាំ​បានដាក់​លក់​ជា​ផ្លូវការ​ហើយ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ផលិត​និង​តំឡើង​ម៉ូតូ​ម៉ាក​ហុងដា និង ​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ​២០២១ ​នេះ ក្រុមហ៊ុន​បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក Honda All New SCOOPY ស៊េរី​ថ្មី ក្រោម​គំនិត​ច្នៃប្រឌិត #ShakeYourWorld...