រកកន្លែងបានឬនៅចុងសប្តាហ៍នេះ? ផ្ទះលម្ហែជាប់សមុទ្រ-ព្រែក ៣ កន្លែងនៅកំពត ស្អាតៗខ្លាំង
បើនិយាយពី តំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប យើងនឹងនឹកឃើញខេត្តកំពតមុនគេមិនខាន ។ កំពតគឺជាខេត្តដែលមានសក្តានុពលខាងទេសចរណ៍ធម្មជាតិខ្លាំង គ្របដណ្ដប់ដោយ ព្រៃភ្នំ ស្ទឹង ព្រែក និងអូរធម្មជាតិជាច្រើន ។ ថ្ងៃឈប់សម្រាកខាងមុខនេះ ជាឱកាសល្អបំផុតដើម្បីលាងខួរ និង ទុក្ខកង្វល់ចោលយកភាពរីករាយចូលក្នុងជីវិតវិញម្ដង ។ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្តអ្នកអាន ពីតំបន់ទេសចរណ៍ ៣ កន្លែងនៅជាប់សមុទ្រស្អាតៗបំផុត ដែលក្នុងនោះរួមមាន៖
១.ក្តាតឡាតង់ KDARD LA TENTE
ក្តាតឡាតង់ ជារមណីយដ្ឋានទេសចរធម្មជាតិមួយកន្លែង ស្ថិតនៅក្នុងភូមិក្តាត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នៅលើកំណាត់ផ្លូវជាតិលេខ ៣ មានចម្ងាយ ២០គីឡូម៉ែត ពីទីរួមខេត្តកំពត ។ ប្រិយមិត្តអាចទៅលេងកម្សាន្ត និងគយគន់ទេសសភាពដ៏ស្រស់បំព្រង ជាមួយនឹងទឹកសមុទ្រ មើលថ្ងៃលិច ជិះទោង គេងអង្រឹងស្តាប់វាយោសមុទ្រ អាំងសាច់លើឆ្នេរជាដើម ។
នៅទីនោះមានកន្លែងគេងជាប្រភេទបឹងហ្គាឡូ និងមានតម្លៃដូចខាងក្រោមនេះ៖
- ផ្ទះបឹងហ្គាឡូទល់មុខសមុទ្រ ១ បន្ទប់ត្រឹម ៣០ ដុល្លារ សម្រាប់មនុស្ស ៤ នាក់ ។
- ផ្ទះកុងទ័រនឺ បន្ទប់ទឹកម៉ាស៊ីនត្រជាក់ ទល់មុខសមុទ្រ ១ បន្ទប់ត្រឹម ៥០ ដុល្លារ សម្រាប់មនុស្ស ៤ នាក់។
- ផ្ទះតង់ ទល់មុខសមុទ្រ សម្រាប់មនុស្ស ២ នាក់ត្រឹម ១៥ ដុល្លារ ។
- ផ្ទះត្រីកោណ ទល់មុខសមុទ្រ សម្រាប់មនុស្ស ៣ នាក់ត្រឹម ១៥ ដុល្លារ ។
ក្រៅពីនេះមានជួលតង់ក្នុងមួយយប់ ១០ ដុល្លារ សម្រាប់មនុស្ស ២ នាក់ និង តង់តម្លៃ ១៥ ដុល្លារ សម្រាប់មនុស្ស ៣ នាក់ ក្នុងមួយយប់ ។ បន្ថែមពីនេះក៏មាន WiF iប្រើប្រាស់ដោយសេរីនៅបរិវេណភោជនីយដ្ឋាន ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០៩៦៥៩៣៩៧៤៥/០១៦៤៥៦៤៥៥ ។
២. Yellow Sun
Yell Sun ជាកន្លែងកម្សាន្តសប្បាយបែបធម្មជាតិ និង ពេញនិយមបំផុតសម្រាប់គូស្នេហ៍ មិត្តភក្ដិ ក្រុមគ្រួសារ មានចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត ។ នៅទីនោះមានបន្ទប់គេង និងតម្លៃដូចខាងក្រោមនេះ៖
- បឹងហ្គាឡូ ជាប់មាត់ទឹក ១៥ ដុល្លារ (គ្រែពីរ ២២ ដុល្លារ គេងបាន ៤ នាក់)
- បឹងហ្គាឡូ ជាប់់សួន ១២ ដុល្លារ (គ្រៃពីរ ១៦ដូលា គេងបាន ០៤នាក់)
- Triple Room ២០ ដុល្លារ គេងបាន ៦ នាក់
- បន្ទប់បែប Dormitory ១ នាក់ តម្លៃ ៤ ដុល្លារ ។
សម្រាប់ព័ត៌មានបន្ថែមពី Yellow Sun សូមទំនាក់ទំនងទៅលេខ ០១៦៧៣៣៣១១/០៩៦២៥៩៤៩២៣
៣.ស្លឹកចាកបឹងហ្គាឡូ
បឹងហ្គាឡូស្លឹកចាក ជាកន្លែងកម្សាន្ត និង ស្នាក់នៅបែបធម្មជាតិ ដែលស្ថិតនៅភូមិកំពង់ក្រាំង ឃុំកំពង់គ្រែង ស្រុកទឹកឈូរ ខេត្តកំពត ដែលមានចម្ងាយត្រឹមតែ ៤គីឡូម៉ែតប៉ុណ្ណោះពីទីរួមខេត្ត ។ ប្រិយមិត្តអាចទស្សនាថ្ងៃលិច ជិះកៃយ៉ាក និង ដើរលេងជុំវិញបឹងការហ្គាឡូ ដែលអមដោយព្រៃចាកជាច្រើនម៉ឺនដើម អាំងសាច់ និងបោះតង់ផងដែរ។ បឹងហ្គាឡូស្លឹកចាក ក៏មានផ្ទះលម្ហែកាយធម្មជាតិ ដែលមានសម្លៃសមរម្យផងដែរ សម្រាប់ប្រិយមិត្តដែលចង់គេងកម្សាន្តនៅទីនោះ ។
- បន្ទប់គ្រែមួយ ៤០ ដុល្លារ អាចគេង ២ នាក់ (ម៉ាស៊ីនត្រជាក់ និង ទឹកក្តៅទីកត្រជាក់) ជាប់មាត់ទឹក
- បន្ទប់គ្រែពីរ ៤៥ ដុល្លារ អាចគេង ៤ នាក់ (ម៉ាស៊ីនត្រជាក់និង ទឹកក្តៅទីកត្រជាក់) ជាប់មាត់ទឹក
សម្រាប់ព័ត៌មានបន្ថែម ០៩៦២១៨៨៣៥៩/០៩៥៥៧៤៦៦៩