អ្នកចូលចិត្តពណ៌ខៀវ ត្រូវម៉ាច់! «វិហារខៀវ» នៅថៃ រំលេចសម្រស់ល្អល្អះណាស់
មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកម្រងរូបភាពនៃវិហារមួយដែលតាំងទីនៅប្រទេសថៃ បានចរាចរក្នុងបណ្តាញសង្គម ដោយវិហារនេះមានតុបតែងយ៉ាងប្លែកភ្នែក និង ខុសប្លែកពីវិហារនានាទូទៅ ។
លក្ខណៈពិសេសនៃវិហារនេះត្រូវបានគេសម្គាល់ឃើញមានការតុបតែងប្លែក និង មានក្បូរក្បាច់រចនាគួរជាទីគាប់ចិត្ត ហើយអ្វីដែលពិសេសនោះគឺមានរំលេចដោយពណ៌ខៀវ និង ស ប្រកបដោយភាពទាក់ទាញយ៉ាងក្រៃលែង ។ ទិដ្ឋភាពនៃព្រះវិហារបានបង្ហាញឱ្យឃើញពីភាពស្រស់ស្អាតខ្លាំង ហើយសម្រាប់អ្នកចូលចិត្តពណ៌ខៀវបែបនេះគឺត្រូវប៉ាន់តែម្តង ដោយអាចទៅកម្សាន្ត ឬ ទៅធ្វើបុណ្យសំពះព្រះនៅទីនោះបាន ។
គួរឱ្យដឹងដែរថា ព្រះវិហារនេះ ត្រូវបានគេហៅយ៉ាងខ្លីថា វិហារខៀវ ដែលស្ថិតនៅក្នុងវត្ត Pak Nam Khemnhu (ប៉ាក់ណាំខេមនូ) នៃខេត្តចន្ទបុរី ប្រទេសថៃ ៕