ហូតតែ ២០ម៉ឺនមក ជិះរថភ្លើងពីភ្នំពេញ ទៅដេកកំពត ២យប់ដើរលេងបួនប្រាំកន្លែងយ៉ាងរំភើយ
ការធ្វើដំណើរកម្សាន្តឆ្ពោះទៅកាន់ខេត្តកំពតតាមរយៈមធ្យោបាយធ្វើដំណើរជាមួយរថភ្លើង កាន់តែមានការពេញនិយមដ្បិតថា មានលក្ខណៈប្លែកអារម្មណ៍ មិនកកស្ទះចរាចរណ៍ និងធានាសុវត្ថិភាព១០០% ។ ថ្មីៗនេះដែរទំព័រហ្វេសប៊ុក Fantasy Trip បានបង្ហាញអំពីរបៀបចំណាយក្នុងការធ្វើដំណើរកម្សាន្តដោយជិះរថភ្លើងពីភ្នំពេញ ទៅកំពតរយៈពេល ២ថ្ងៃ ពីរនាក់គូស្នេហ៍ដោយចំណាយសរុបប្រមាណតែ ២០ម៉ឺនរៀល ឬ៥០ដុល្លារប៉ុណ្ណោះ ។ តោះចង់ដឹងថាពួកគេមានរបៀបចំណាយដូចម្ដេច?
– រថភ្លើងពីភ្នំពេញទៅកំពត ចំណាយអស់តែ 7$ ក្នុងម្នាក់
– យើងចំណាយពេលជិះរថភ្លើងរយ:ពេល 5 ម៉ោង ទៅដល់កំពតប្រហែម៉ោង 12 ថ្ងៃត្រង់
– ពេលទៅដល់អាចរកជួលម៉ូតូបានដែលមានតម្លៃចាប់ពី 6$ ទៅ 8$
– កន្លែងគេងមានទៅតាមតម្លៃពី 10$ ដល់ 100$+ មានដូចជា #ណាតាយ៉ារីសត #ក្តាតឡាតង់ #ក្តាតសាណាកា #Bamboo bungalow #ស្លឹកចាកបឹងហ្គាឡូ #ត្រពាំងសង្កែរ និងផ្ទះសំណាក់ជាច្រើននៅក្នុងក្រុង
– បន្ទប់ពីជួលម៉ូតូ និង check in កន្លែងគេងរួច កន្លែងទីមួយដែលពួកគេទៅគឺ Nataya Resort ព្រោះវានៅជិះកន្លែងគេង(ក្តាតសាណាកា)
– នៅ Nataya Resort សំបុត្រចូលម្នាក់ 5$ ប៉ុន្តែយើងអាចយក 5$ នេះប្តូរយកម្ហូបអាហារញ៉ាំបាន
– ក្រោយពីសម្រាកញ៉ាំអាហារនៅឆ្នេរសមុទ្រនឹងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅទីនោះហើយ យើងអាចបន្តដំណើរទៅលេងនៅក្តាតឡាតង់ទៀតបាន
– យើងអាចអង្គុយនៅស្ពានឈើមាត់សមុទ្រដើម្បីមើលថ្ងៃលិច ជាមួយនឹងមានខ្យល់អាកាសល្អបរិសុទ្ធ
– ថ្ងៃបន្ទាប់មកពួកគេជិះឡើងទៅភ្នំបូកគោ ទេសភាពតាមផ្លូវទៅកាន់ភ្នំបូកគោមានពណ៏ខៀវស្រងាត់ ហើយមានចុះអព្ទ័តិចៗ ធ្វើអោយមានអារម្មណ៍ស្រស់ស្រាយ ពេលជិះបុកពពកម្តងៗ យើងអាចនៅទីនោះដល់ពេលល្ងាច ព្រោះមានកន្លែងជាច្រើនដែលមានទេសភាពស្អាតៗ
– ត្រលប់ពីភ្នំបូគោវិញពួកគេបានជិះទូក kayak លេងនៅក្តាតសាណាកា
– ដល់ម៉ោង ៤ ល្ងាចពួកគេជិះម៉ូតូត្រលប់មកក្រុងកំពតវិញដើម្បីសងម៉ូតូគេវិញនឹងជិះ Pass App ទៅចំណតរថភ្លើងនឹងធ្វើដំណើរទៅភ្នំពេញវិញ ។សរុបលើការចាយវាយទាំងអស់ ២ថ្ងៃមួយយប់ ប្រហែល ៥០ដុល្លារតែប៉ុណ្ណោះ ៕
រូបភាព និងអត្ថបទដោយ៖ Fantasy Trip