ផ្ទាំងគំនូរ នៅវត្តកំពង់ត្រឡាចលើ ទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរបរទេស
ស្ទើរតែរៀងរាល់ថ្ងៃ គេសង្កេតឃើញមានភ្ញៀវទេសចរ បរទេស បាននាំគ្នាជិះកាណូតពីភ្នំពេញ នៅតាមដងទន្លេសាប រួចបន្តដំណើរដោយរទេះគោ ដើម្បី ទៅទស្សនា គំនូរ បុរាណ នៅ វត្តពោធិរុក្ខារាម ហៅ វត្តកំពង់ត្រឡាចលើ ដែលជាវត្តបុរាណមួយមានអាយុជាង ៤០០ ឆ្នាំមកហើយ ។
វត្តពោធិរុក្ខារាម ហៅ វត្តកំពង់ត្រឡាចលើ ដែលអ្នកស្រុកទូទៅបានហៅ វត្តកំពង់ត្រឡាចលើនិង ស្គាល់តាំងពីបុរាណមកម្ល៉េះនោះ មានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វត្តនេះមានគំនូរបុរាណដ៏វិចិត្រមានអាយុជាង ៤០០ ឆ្នាំមកហើយ ជាសម្បត្តិវប្បធម៌ខ្មែរ និង ជាបេតិកភណ្ឌជាតិ នេះមានដូចគ្នាតែពីរប៉ុណ្ណោះនៅក្នុងប្រទេសកម្ពូជាយើង គឺទី១ គំនូរ ក្នុង ព្រះវិហារព្រះកែវមរកត និង ទី២ នៅវត្តកំពង់ត្រឡាចលើនេះ តែម្តង ។
វត្តពោធិរុក្ខារាម ហៅ វត្តកំពង់ត្រឡាចលើនេះមានចម្ងាយប្រមាណជា ៥៦ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និង ចម្ងាយប្រមាណជា ៣៩ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នមានភ្ញៀវទេសចរបរទេសជាច្រើន បានចូលចិត្តជិះរទេះគោទៅទស្សនាវត្តបុរាណនេះ ស្ទើរតែជារៀងរាល់ថ្ងៃមិនសូវខានឡើយ ៕
(រូបរត ហ្វេប៊ុក)