មានអារម្មណ៍ថាប្លែក ពេលបានទៅលេងរមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ
ពិតជាប្លែកភ្នែក ប្លែកអារម្មណ៍ម៉្យាងដែរ កាលបើយើងបានទៅសម្រាកលំហែរកាយ នៅ រមណីយដ្ឋាន ឬស្សី ភ្នំហានជ័យ ដែលត្រូវម្ចាស់រមណីយដ្ឋាននេះ បានយកដើមឬស្សីសុទ្ធមកធ្វើជារមណីដ្ឋាន មើលទៅពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ។
រមណីយដ្ឋាន ឬស្សី ភ្នំហានជ័យ មានទេសភាពធម្មជាតិស្រស់ខៀវខ្ចី ផ្លារីកស្គុសស្គាយ ក្នុងបរិវេណរមណីយដ្ឋានបង្កើតជាទស្សនីយភាពគួរឱ្យគយគន់ មាន ពពក និង ទន្លេ ប្រៀបដូចផ្ទាំងគំនូរ ដែលត្រូវបានគូរនៅលើភ្នំហាន់ជ័យ សត្វបក្សីស្រែកយ៉ាងកងរំពង់ ដោយក្តីរីករាយ បង្កើតជាទីកន្លែងដ៏សាកសម សម្រាប់ការសម្រាកលំហែរកាយ ។ ព្រមទាំងមានភោជនីយដ្ឋានស្ថិតនៅលើចំណុចខ្ពស់បំផុត ដែលអាចមើលឃើញទស្សនីយភាពនៅជុំវិញនោះ ។ នៅទិនោះមានអាហារដើម្បីសុខភាព ដែលបំពេញក្តីប្រាថ្នាតាមផ្លូវកាយ ព្រមទាំងមាន ធម្មជាតិខៀវខ្ចី ដែលជាអាហារបំពេញផ្លូវចិត្ត គឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នា ។
រមនីយដ្ឋាន ដែលកើតចេញពីគម្រោងអេកូទេសចរណ៍មួយ ស្ថិតក្នុងតំបន់ដាច់ស្រយាលមួយនៅក្បែរទីរួមខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងដោយរចនាបទយ៉ាងចម្លែក តែប្រកបទៅដោយស្ថិរភាពបរិស្ថាន ព្រមទាំងផ្តល់ឱកាសឱ្យភ្ញៀវទេសចរផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រពៃណីពុទ្ធសាសនារបស់ប្រទេសកម្ពុជាផងដែរ ។ រមណីយដ្ឋានធ្វើពីឬស្សីលើភ្នំហានជ័យមានទីតាំងនៅជិតភ្នំហានជ័យ ចម្ងាយ ២០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ។ ប្រសិនបើភ្ញៀវទេសចរចាប់អារម្មណ៍ចង់ទៅសម្រាកលំហែរកាយ នៅទីនោះអាចទាក់ទងទៅកាន់លេខទូរសព្ទទាំងនេះ ០៩៦ ២៥ ៤២ ៤៤០ ឬ ០៧៦ ២៥ ៤២ ៤៤០៕
(រូបថត Hanchey Bamboo Resort)