ចាំទៅជិះកង់លេង! ផ្លូវសម្រាប់ជិះកង់ក្នុងតំបន់អង្គរ ក្រោមម្លប់ឈើត្រឈឹងត្រឈៃ សង់រួចហើយ
ផ្លូវសម្រាប់ជិះកង់ មានទទឹង ២ម៉ែត្រ បណ្ដោយ ២៣គីឡូម៉ែត្រ នៅក្នុងតំបន់អង្គរ កំពុងត្រូវបានស្ថាបនាឡើងក្នុងគោលបំណង ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស ទេសចរកម្សាន្ត និងហាត់ប្រាណ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំ បានសាងសង់រួចរាល់ហើយ ។ នេះបើតាមទំព័រហ្វេសប៊ុកផេក យុវជនប្រតិកម្មរហ័សរដ្ឋបាលខេត្តសៀមរាប ។
តាមប្រភពដដែលបញ្ជាក់ទៀតថា ផ្លូវសម្រាប់អ្នកជិះកង់កសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ ដោយអាស្រ័យទៅតាមទីតាំង និងស្ថានភាពដី គ្រោងដាក់ឱ្យដំណើរការនៅខែមិថុនាឆ្នាំ២០២០ ខាងមុខនេះ ៕