សួនបៃតង រំលេចសម្រស់ធម្មជាតិពិតៗ ក្នុងបរិវេណភូមិវប្បធម៌
ប្រសិនបើ ភ្ញៀវទេសចរ បានទៅដល់ខេត្តសៀមរាប ហើយបានចូលទៅទស្សនា នៅភូមិវប្បធម៌ វាពិតជាធ្វើឱ្យយើងមានការប្លែកភ្នែក ប្លែកអារម្មណ៍ជាមិនខានឡើយ ជាមួយនឹងសម្រស់បៃតងយ៉ាងស្រស់ស្អាតត្រូវបានគេរៀបចំឡើងដូចធម្មជាតិពិតៗ ក្នុងបរិវេណ ភូមិវប្បធម៌ ។
ក្រៅពីការរៀបចំកន្លែងកម្សាន្តផ្សេងៗជាច្រើននោះ សួនបែបធម្មជាតិ ច្បារដំណាំមួយនេះ ត្រូវបានគេរៀបចំឡើង ដើម្បីជាការទាក់ទាញ ភ្ញៀវទេសចរ ឱ្យមានការអារម្មណ៍ ប្លែក បន្ទាប់ពីពួកគាត់បានទស្សនា ប្រាសាទបុរាណយ៉ាងច្រើននៅតំបន់រមណីយដ្ឋានអង្គររួចមក ។
ពេលនេះ សម្រស់ធម្មជាតិបៃតង នៅភូមិវប្បធម៌ បានក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ យ៉ាងខ្លាំង ដោយសារមានផ្កាចំរុះពណ៌រីកស្គុសស្គាយ និង សួនបន្លែជាច្រើនប្រភេទ គួរជាទីទាក់ទាញ និង ជាទីរីករាយ សម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តសម្រស់ធម្មជាតិបៃតងបែបនេះ ៕
(រូបថត៖ Blue Sky)