រកឯណាបាន លេងមួយសប្បាយនៅព្រែកកោងកាងបឹងហ្គាឡូ តម្លៃស្នាក់នៅ ១ យប់ ១០ ដុល្លារប៉ុណ្ណោះ
ប្រសិនបើលោកអ្នកចូលចិត្តធ្វើដំណើរទស្សនាចរជាមួយធ្មជាតិនោះ គួរតែសាកល្បងទៅកម្សាន្តនៅ Mangroves River Bungalow ព្រែកកោងកាងបឹងហ្គាឡូ វិញម្តង ដែលមានតម្លៃថោកសរម្យ ហើយធ្វើឱ្យលោកអ្នកស្រស់ស្រាយជាមួយធម្មជាតិ មានភាពសប្បាយរីករាយទៀតផង ។
លោក ផាន់ណា វណានឿន ម្ចាស់ Mangroves River Bungalow ព្រែកកោងកាងបឹងហ្គាឡូ បានឱ្យដឹងថា Mangroves River Bungalow ព្រែកកោងកាងបឹងហ្គាឡូ មានទីតាំង នៅភូមិក្បាលរមាស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត ដែលត្រូវធ្វើដំណើរតែ១០នាទីប៉ុណ្ណោះ ពីក្រុងកំពត និង ២០០ ម៉ែត្រពីខ្លោងទ្វារ ស្រុកទឹកឈូរ សហគមន៍ ត្រពាំងសង្កែ តែប៉ុណ្ណោះ ។ ព្រែកកោងកាងបឹងហ្គាឡូ មានសេវា ជិះទូកកម្សាន្ត មើលព្រៃកោងកាង ជិះទូកកាយ៉ាក ស្ទូចត្រី អាំងសាច់ និង មើលថ្ងៃលិច នៅឯនាយសមុទ្រ ។
អ្វីដែលរិតតែពិសេសទៅទៀតនោះ គឺការសម្រាកស្នាក់នៅ ក្នុង Mangroves River Bungalow ព្រែកកោងកាងបឹងហ្គាឡូ ក្នុងតម្លៃ ១០ដុល្លារ ក្នុង ១ យប់សំរាប់មនុស្ស ២ នាក់ឬ ១៥ ដុល្លារ សំរាប់មនុស្ស ៤ នាក់ ។ ប្រសិនបើភ្ញៀវទេសចរចាប់អារម្មណ៍ អាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០១២ ៦៩ ៦៨ ៩៦ ៕