ថ្មធម្មជាតិរូបដំរី នៅឧទ្យានជាតិអូរយ៉ាដាវ កំពុងទាក់ទាញភ្ញៀវទេសចរ
ភ្ញៀវទេសចរ និង អ្នកអភិរក្ស នៅ ឧទ្យានជាតិអូរយ៉ាដាវ មានការភ្ញាក់ផ្អើល និង ត្រេកអរយ៉ាងខ្លាំង កាលបើពួកគាត់បានប្រទះឃើញ ថ្មបុរាណមួយ ប្រៀបដូចរូបដំរី ដែលបានឆ្លាក់ទុកក្នុងកណ្តាលទ្រូងព្រៃ រងចាំស្វាគមន៍ភ្ញៀវទេសចរទាំងឡាយដែលបានចូលទៅទស្សនានៅតំបន់នោះ ។
ថ្មធម្មជាតិរូបដំរី ធម្មជាតិមួយនេះស្ថិតនៅក្នុង ឧទ្យានជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មាន បើពិនិត្យមួយភ្លែតហាក់បីដូចជាជារូបចម្លាក់វត្ថុបុរាណមួយយ៉ាងពិតៗដែលគេបានឆ្លាក់ទុកវានៅកណ្តាលព្រៃ ដែលគួរឱ្យចាប់អារេម្មណ៍។
ឧទ្យានជាតិអូរយ៉ាដាវ បង្កើតឡើយដោយ អនុក្រឹត្យចុះថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០១៦ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរីដែលមានផ្ទៃដីទំហំ១០១៣៤៨ហិកតា។ អនុក្រឹត្យបញ្ជាក់ថាការបង្កើតឧទ្យាននេះដើម្បីការពារតួនាទីខាងផ្នែកប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ដែលបានកំណត់សម្រាប់ជាផលប្រយោជន៍របស់មនុស្សគ្រប់ជំនាន់កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌និងតួនាទីមុខងារនៃតំបន់នោះ៕