បើបានទៅកំពត ទៅលេង Ramo Resort ឱ្យសប្បាយ និង ប្លែកអារម្មណ៍ម្តង (វីដេអូ)
ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពត បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងមានការចាប់អារម្មណ៍នៃដំណើរកម្សាន្ត ឬ សម្រាកលំហែរកាយ នៅខេត្តមាត់សមុទ្រ ដ៏មានសក្តានុពលទេសចណ៍មួយនេះ ក៏មានរមណីយដ្ឋានទេសចរណ៍យ៉ាងច្រើនបានរីកដូចផ្សិតដើម្បីរងចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។
Ramo Resort ជារមណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញមួយ នៅតាមដងព្រែកំពត ដែលស្ថិតនៅក្នុង ភូមិអូរតូច ឃុំ អណ្តូងខ្មែរ ស្រុកទឹកឈូ ខេត្តពត ដែលមានចម្ងាយតែ ៣ គីឡូម៉ែត្រប៉ុណ្ណោះពី ក្រុងកំពត ដែលមានភាពទាក់ទាញ និង កំពុងរងចាំស្វាគមន៍ ភ្ញៀវទេសចរ ដែលចូលទៅសម្រាក លំហែរកាយ នៅទីនោះ ។
លោកស្រី ឡេង ស្រីមុំ ម្ចាស់ Ramo Resort បានឱ្យដឹងថា Ramo Resort នេះ ស្ថិតនៅជាប់ដងព្រែកកំពត ដែលមានខ្យល់អាកាសល្អបរិសុទ្ធ និង ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ មានសេវា ស្នាក់នៅ ជិះទូកមើល អំពិអំពែក មើលថ្ងៃលិច មានរៀបចំល្បែងកម្សាន្ត មានសេកម្មជួលម៉ូតូឱ្យភ្ញៀវជិះ ជិះទូកកាយ៉ាក និង មានសេវាកម្មបម្រើ ភ្ញៀវទេសចរផ្សេងៗទៀត ។ ឯតម្លៃបន្ទប់ស្នាក់វិញ មានចាប់ពី ២៥ – ៤០ ដុល្លារ សម្រាប់ថ្ងៃធម្មតា និង ថ្ងៃបុណ្យជាតិធំៗ អាចឡើងថ្លៃពី ៥ -១០ ដុល្លារ បន្ថែមទៀតក្នុងមួយបន្ទប់ ។
ប្រសិនបើ ភ្ញៀវទេសចរ មានការចាប់អារម្មណ៍ ចង់ទៅសម្រាកលំហែរកាយនៅ Ramo Resort នោះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទទាំងនេះ៖ ០១២ ៧៣ ៨៧ ១៣ / ០៦៩ ៩៣១ ៣០ ៣២ ៕