ភ្នំសាងស្នេហ៍ តាមផ្លូវទៅដាក់ដាំ ដែនដីមណ្ឌលគីរី ទើបធ្វើផ្លូវឡើងថ្មី កាច់កុងដូចអន្ទង់ស្អាតខ្លាំង
ចេញពីទីរួមខេត្តមណ្ឌលគីរី តាមផ្លូវទៅដាក់ដាំប្រមាណជាង ៥គីឡូម៉ែត្រ អ្នកនឹងបានឃើញភ្នំមួយដែលមានទេសភាពស្អាតគ្រប់រដូវកាលមិនថាប្រាំង ឬវស្សា ដែលជាកន្លែងមួយអាចឱ្យអ្នកផ្ដិតបានទេសភាពយ៉ាងស្រស់ត្រកាលជាមួយនឹងព្រៃភ្នំ វាលស្មៅដាច់កន្ទុយភ្នែក និងផ្លូវកាច់កុងបត់បែនយ៉ាងវែងអន្លាយដែលអ្នកអាចថតជាប់ពីកំពូលភ្នំ ។ ភ្នំនោះត្រូវបានគេដាក់ឈ្មោះថាភ្នំអណ្ដូងស្នេហ៍ ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះថ្មីៗនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Asia Cam បានទៅដល់ទីនោះ និងបានថតរូបបង្ហាញពីទិដ្ឋភាពទើបតែឈូសឆាយធ្វើផ្លូវថ្មី រំលេចឱ្យចេញទស្សនីយភាពកាន់តែស្អាតទ្វេឡើង ។ កន្លងមកដើម្បីអាចឡើងដល់កំពូលភ្នំនេះទេសចរអាចជិះរថយន្ត ឬម៉ូតូ ប៉ុន្តែមានលក្ខណៈមិនសូវជាអំណោយផលក្នុងការធ្វើដំណើរនោះទេ ប៉ុន្តែបន្ទាប់ពីធ្វើផ្លូវថ្មីរួចទេសចរមកាន់តែងាយស្រួលក្នុងការឡើងភ្នំនេះ ។ ពិសេសនោះ គឺបង្កើតបានជាទេសភាពយ៉ាងស្រស់ត្រកាលក្រៃលែង ។
ភ្នំអណ្ដូងស្នេហ៍មានទីតាំងស្ថិតនៅ ភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ៕