សៀមរាបឆ្នាំនេះស៊ីដាច់ខេត្តគេអស់ហើយ! ទូទាំងក្រុងតុបតែងគ្មានទុកចន្លោះ ត្រៀមឆ្លងឆ្នាំស្អាតខ្លាំង
កន្លងមកប្រិយមិត្តបានឃើញរួចមកហើយទិដ្ឋភាពត្រៀមឆ្លងឆ្នាំនៅតំបន់ Pub Street នៃខេត្តសៀមរាប គឺពិតជាស្អាតខ្លាំងជាបណ្ដាឆ្នាំមុនៗទៅទៀត ។ ប៉ុន្តែមិនមែនមានតែនៅ Pub Street នោះទេដែលមានការតុបតែងលម្អ គឺនៅទូទាំងក្រុងសៀមរាបតែម្ដង មានការរៀបចំលម្អទៅដោយភ្លើងចម្រុះពណ៌ជាមួយផ្ទាំងទស្សនីយភាពប្លែកៗ គួរជាទីទាក់ភ្នែក ។
នៅតាមដងផ្លូវមានការរៀបចំលម្អទៅដោយដើម Christmas ជាហូរហែរ ចំណែកឯនៅផ្នែកខាងលើមានភ្លើងចម្រុះពណ៌ ប្រដេញភ្លឹបភ្លែតយ៉ាងចិញ្ចែងចិញ្ចាញ ។ នៅតាមដងស្ទឹងសៀមរាបវិញ មានលម្អទៅដោយរូបផ្កាយស្អាតៗ នៅឯលើស្ពានវិញមានព្យួរគោមរំលេចពណ៌យ៉ាងឆើតឆាយ ។
ការតុបតែងលម្អនៅទូទាំងក្រុងសៀមរាប បានធ្វើឱ្យទាក់ចិត្តយុវវ័យ ទេសចរជាតិ និងអន្តរជាតិ ចង់តែទៅលេងកម្សាន្តនាឱកាសឆ្លងឆ្នាំនេះ ។ វាប្រៀបបានជាទីតាំងមួយដ៏ល្អសម្រាប់មលម្ហែអារម្មណ៍ បំភ្លេចនូវរឿងរ៉ាវមិនល្អនៅក្នុងឆ្នាំចាស់ផ្លាស់មកជួបរឿងល្អៗ សប្បាយៗនៅក្នុងឆ្នាំថ្មី ៕
រូបភាព៖ eOcambo Resort & Spa