ជិះតែ ៤ គីឡូពីវត្តស្លែង ដល់សួនកម្សាន្ដធម្មជាតិមួយកន្លែង អាចសម្រាកលំហែកាយម៉ាសប្បាយ
ប្រសិនបើ លោកអ្នកចង់រកកន្លែងសម្រាកលំហែកាយនាចុងសប្តាហ៍នោះ មិនបាច់ទៅណាឆ្ងាយទេ គឺទៅសួនកម្សាន្តធម្មជាតិ EM ដែលនៅជិតបង្កើយពីក្រុងភ្នំពេញ ។ សួនកម្សាន្តធម្មជាតិ EM មានទីតាំងនៅខាងលិចឈាងខាងត្បូងនៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រពីវត្តស្លែង ដោយចូលតាមផ្លូវទៅជាប់នឹងរបងវត្តស្លែងតែម្តង។
បើទៅលេងសួនកម្សាន្តនេះ អ្នកទេសចរអាចទទួលបានចំណី អាហារដ្ឋានសុខភាពធម្មជាតិ លក់បន្លែ ត្រី សាច់ធម្មជាតិ ថែរក្សាសុខភាពសម្ផស្ស សួនទឹកធម្មជាតិ ស្ទូចត្រី និង តូបសម្រាប់អង្គុយកម្សាន្តពិសាអាហារ ដែលមិនមានផ្ទុកជាតិគីមី បំផ្លាញសុខភាព អ្នកទទួលទាន ឬ ប្រជាពលរដ្ឋឡើយ ។
នៅទីនោះមានបន្លែ ផ្លែឈើធម្មជាតិ ត្រី សាច់ របស់កសិករដែលរកបាននៅទីនោះផ្ទាល់ ហើយដាក់លក់នៅក្នុងសួនកម្សាន្តធម្មជាតិថែមទៀតផង។ ក្រៅពីនេះសួនកម្សាន្តនេះ ក៏មានហាងអាហារដ្ឋានដែលអាចចម្អិនអាហារពីបន្លែ សាច់ ធម្មជាតិភ្លាមៗជូនអតិថិជនផងដែរ។ ប្រសិនបើលោកអ្នកចង់ទៅសម្រាកលំហែរកាយ អាចទំនាក់ទំនងមកកាន់លេខ ០១០ ៩៩ ៨៦ ៨៦ /០១២ ៩៣៧ ៦៩៨ /០១៦ ៩៩ ៨៦ ៨៦ ៕