បោះតង់ គេងមើលផ្កាយ ស្តាប់សំឡេងសត្វយំ នឹកឃើញក៏មានក្ដីសុខ
ប្រសិនបើភ្ញៀវទេសចរ បានទៅដល់ ខេត្តបន្ទាយមានជ័យ គួរតែចំណាយពេលវេលាខ្លះៗដើម្បីទៅសម្រាកលំហែរកាយ ជាមួយ ធម្មជាតិម្តង ដោយនាំគ្នាទៅបោះតង់ សម្រាក មើលផ្កាយ និង ស្តាប់សត្វយំនៅ អាងជើងគ្រុស ម្តង វាពិតធ្វើឱ្យយើងមានអារម្មណ៍ រីករាយជ្រះថ្លាក្រៃលែង និង ប្លែកអារម្មណ៍មិនខានឡើយ ។
អាងជើងគ្រុស នៅមិនឆ្ងាយប៉ុន្មាន ពីប្រាសាទបន្ទាយឆ្មារឡើយ ទីនោះមានផ្ទៃបឹងធំល្វឹងល្វើយ ដែលអាចឱ្យភ្ញៀវទេសចរ ងូតទឹក ឬ អាចជិះទារទឹកលេងយ៉ាងសប្បាយរីរាយ ។ អាងជើងគ្រុស ស្ថិតនៅក្នុង ឃុំបន្ទាយឆ្មារ ស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដែលពីមុនតំបន់នេះជាកន្លែងធ្លាប់តែស្ងប់ស្ងាត់ ហើយកជាកន្លែង សមរភូមិប្រយុទ្ធ យ៉ាងខ្លាំងក្លា រវាងកងទ័ពរដ្ឋាភិបាល និង ក្រុមចលនាតស៊ូ ម្ខាងទៀត ។
ប៉ុន្តែដោយសារតែស្រុកមានសន្តិភាព ត្រូវបានលោក គឹម សុធិន ប្រធាន នាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណ ក្រសួងវប្បធម៌ និង វិចិត្រសិល្បះ ពិព័ណ៌នាថា ទីនេះបាន ប្រែក្លាយពីសមរភូមិប្រយុទ្ធគ្នាក្លាយទៅសភាពអូរអរ យ៉ាសប្បាយរីករាយបប្រកបកទៅដោយសារសន្តិភាព ៕