គ្រាន់តែឃើញទេសភាពនៅរមណីយដ្ឋាន Bong Thom Forest Lodge ចង់ទៅលេងភ្លាម!
ប្រសិនបើលោកអ្នកធ្វើដំណើរកម្សាន្តទៅ សៀមរាប គួរតែទៅលម្ហែកាយនៅរមណីយដ្ឋាន Bong Thom Forest Lodge ដែលនៅទីនោះមានទេសភាព ធម្មជាតិ បែបស្រុកស្រែ ពេលលោកអ្នកបានទៅដល់ហើយ មិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
រមណីយដ្ឋាន Bong Thom Forest Lodge មាន បរិយាកាសស្អាតបែបធម្មជាតិពិតៗ មានព្រៃរបោះ ប៉ៃតង សួនផ្កាចម្រុះពណ៌ វាលស្រែ មានផ្ទះបុរាណខ្មែរ ដែលមានទៅតាមសម័យកាលនីមួយៗ សួនមេអំបៅភ្ញៀវអាច ជិះរទេះគោ ទស្សនា សួនសត្វមើល សកម្មភាពធ្វើនំបញ្ចុក សកម្មភាពបិទស្រាស សម្លៀកបំពាក់បុរាណ បរិយាកាសនៅលើទីខ្ពស់ ទទួលទានអាហារខ្មែរឆ្ងាញ់ៗ មានអាងហែលទឹក និង កម្មវិធី មនុស្សម្នាក់ ដើមឈើ ១ មានរាល់ថ្ងៃ ។
រមណីយដ្ឋាន Bong Thom Forest Lodge មានទីធ្លាធំទូលាយ ស្ថិតនៅលើផ្ទៃដី ៣,៦ហិកតា ព័ទ្ធជំុវិញ ដោយភូមិស្ថា និង ដីស្រែប្រជាពរដ្ឋរាប់រយហិកតា មានទីតាំងនៅក្នុងភូមិសណ្តាយ ឃំុបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយពីទីរួមខេត្ត ២៥ គីឡូម៉ែត្រពីក្រុងសៀរាប ។ប្រសិនបើភ្ញៀវទេសចរមានការចាប់អារម្មណ៍អាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៨៧ ៥៤០ ៤០៥ /០៧៦ ៩៥៤ ០៤ ០៥ /០៩៧ ៧៥៤ ០៤ ០៥ ៕