ស្រឡាញ់ធម្មជាតិ ចូលចិត្តដើរផ្សងព្រេង អាចនាំមិត្តភក្ដិបោះតង់នៅទឹកធ្លាក់ខ្ជោល សប្បាយកប់ (វីដេអូ)
ទឹកធ្លាក់ខ្ជោល ជាទឹកធ្លាក់ថ្មីមួយ ដែលទើបតែមានភ្ញៀវទេសចរស្គាល់ច្រើន នាឆ្នាំ ២០១៩នេះប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះ គឺនៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតស្ថិតនៅលើកំពូលភ្នំឱរ៉ាល់។
ទឹកធ្លាក់ខ្ជោល មានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ទឹកធ្លាក់ខ្ជោលនេះ មានចម្ងាយ ១៥ គីឡូម៉ែត្រ ពីអាស្រម ព្រៃមាតាធម្មជាតិ ភ្ញៀវទេសចរអាច បោះតង់ ចងអង្រឹង អាំងសាច់ និង លេងល្បែងកម្សាន្តនាពេលរាត្រី កណ្តាលធម្មជាតិយ៉ាងសប្បាយរីករាយ ភ្ញៀវខ្លះអាចដាក់មង តាមជ្រោះចាប់ត្រី ដើម្បីទទួលទាន ។ ក្រៅពីនោះលោកអ្នក អាចនាំគ្នាដើរទស្សនាធនធានធម្មជាតិយ៉ាងស្រស់បំព្រងនៅទីនោះថែមទៀតផង ។
សម្រាប់បងប្អូនណា ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដំណើរកម្សាន្ត ផ្សារភ្ជាប់ជាមួយធម្មជាតិ និង ពិភពបៃតងមួយនេះ អាចធ្វើការទាក់ទងជាមួយ My Adventure តាមរយៈលេខ ទូរស័ព្ទលេខ ០៧៧ ៥៥ ៧៦ ៧៦ / ០១៥ ៨៧៩ ៧០៩ / ០១០ ៧១១ ១១ ៣៣ ៕
(វីដេអូ My Adventure )