រដូវធ្លាក់ខ្យល់ត្រជាក់ៗបែបនេះ បើបានទៅបោះតង់ អាំងសាច់ នៅមាត់សមុទ្រ សប្បាយបំផុត
ស្របនឹងអាកាសធាតុត្រជាក់តិចៗ ជំនោរបក់មករវិចៗប៉ះជាមួយស្លឹកឈើ ព្រមទាំងទឹករលកមកផ្ទប់នឹងឆ្នេរ បង្កើតបានជាសូរសំឡេងធម្មជាតិ និងបរិយាកាសដ៏រ៉ូមែនទិក ដែលធ្វើឱ្យរដូវរំហើយនេះជាពេលដ៏ស័ក្ដិសមបំផុតក្នុងការទៅសម្រាកលម្ហែកាយ ជួបជុំគ្រួសារ ស្នេហា ឬ មិត្តភក្តិនៅតាមតំបន់ឆ្នេរ ក៏ដូចជាកោះនានា ។
ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតំបន់មាត់សមុទ្រ អាចអង្គុយលើឆ្នេរខ្សាច់ អាំងគ្រឿងសមុទ្រស្រស់ៗ ស្តាប់ភ្លេង ថតរូបលេង មើលថ្ងៃលិច ឬ ច្រៀងរាំកំសាន្តតាមចំណង់ចំណូលចិត្ត ដោយអាចរំសាយអស់នូវទុក្ខកង្វល់នានាទៅតាមរលកសមុទ្រ ។ ពេលយប់ ភ្ញៀវទេសចរក៏អាចគេងសម្រាកក្នុងតង់នៅលើឆ្នេរដោយផ្ទាល់ ដើម្បីទទួលបានអារម្មណ៍ធម្មជាតិពិតៗតែម្តង ។ មួយវិញទៀតបើបានក្រោកពីព្រលឹមមកមើលថ្ងៃរះ ពីសមុទ្រគឺកាន់តែពិសេសថែមទៀត ។ ចង់ដឹងថាតើទិដ្ឋភាពនោះពិសេសយ៉ាងណាសូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Bon Oeunchhunlinda