សត្វស្លាបរាប់ម៉ឺនក្បាលមកទំនៅចំការអ្នកស្រុក ក្បែរភ្នំបន្ទាយនាង ស្រុកមង្គលបូរី (វីដេអូ)
មានសត្វស្លាបទឹក សត្វស្លាបគោក រាប់ម៉ឺនក្បាលបានហើរមកទុំស្នាក់នៅចំការអ្នកស្រុក ក្បែរភ្នំបន្ទាយនាង ប្រទល់ឃុំបន្ទយនាង និង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រយៈពេលជិត ២ ខែមកហើយ នារដូវរំហើយ ឆ្នាំ ២០១៩ ។
សត្វស្លាបចម្រុះទាំងនោះមកទំស្នាក់ដេកនៅពេលយប់ តែពេលថ្ងៃវាចេញទៅរកស៊ីចំណីនៅតាមវាលស្រែ បឹងបួរ ។ វត្តសត្វស្លាបទាំងនេះមានតាំងពីខែកញ្ញា ខែតុលា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ។ សត្វស្លាបគោក និង សត្វស្លាបទឹកចម្រុះ រួមមានចង្កៀលខ្យង ក្រសារ ក្អែកទុំ ស្មោញ និង ច្រើនជាងគេគឺ កុកស កុកសាប់កើនចំនួនដល់រាប់ម៉ឺនក្បាល ។
ពលរដ្ឋ មន្ត្រីនគរបាល និង អាជ្ញាធរដែនដីនៅតំបន់នោះបាននាំគ្នាការពារសត្វស្លាបទាំងនោះ ខ្លាចមានការបរបាញ់សម្លាប់វា ។ ហ្វូងៗសត្វទាំងនោះបានហើរ ដូចទឹកបាក់ទំនប់មកពី ភូមិសាស្ត្រជិតឆ្ងាយក្នុង ខេត្តបន្ទាយមានជ័យ ហើយទំដេកស្នាក់នៅពេលយប់ ។ លុះព្រឹកឡើងពួកវាក៏ហើរចាកចេញទៅរកចំណីនៅកន្លែងផ្សេងគ្នា ពេលយប់ទើបត្រឡប់វិញ ។
នៅពេលនេះអាជ្ញាធម៌មូលដ្ឋាន បានអំពាវនាវឱ្យសាធារណជន ភ្ញៀវជាតិ និង បរទេស ចូលទៅទស្សនាសត្វស្លាបទាំងនោះ នៅក្នុងដីចម្ការខាងលើ និង នៅក្រោយភ្នំបន្ទាយនាងស្រុកមង្គលបូរី ចាប់ពីម៉ោង ៤ និង ៣០ នាទីល្ងាច ដល់ពេលព្រលប់នារាល់ថ្ងៃ ហើយសំណូបពរដាច់ខាតកុំឱ្យមានការរំខានដល់ការស់នៅរបស់ពួកវា ៕
(វីដេអូ ann)