ថាំចិត្តណាស់! ទៅសៀមរាបរាប់ភ្លេច អត់ដែលដឹងសោះ ថាមានវត្តអារាមមួយស្អាត ឡើងត្រដែតត្រដឹម
សៀមរាបទឹកដីដ៏អច្ឆរិយរបស់កម្ពុជា គ្របដណ្ដប់ដោយសំណង់បុរាណ ប្រាង្គប្រាសាទបុរាណជាច្រើនរាប់មិនអស់ ដែលបន្សល់ទុកពីដូនតាខ្មែរតាំងពីសម័យអង្គរដ៏រុងរឿង ។ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ តែងទៅកម្សាន្តនៅទឹកដីមួយនេះ ដើម្បីឱ្យបានស្គាល់នូវកេរដំណែលដ៏ល្អប្រណិតទាំងនោះ តែនៅតែខ្វះចន្លោះមិនបានទស្សនាទីតាំងដ៏អស្ចារ្យជាច្រើនទៀត ។ ជាក់ស្ដែង តាមរយៈគណនីហ្វេសប៊ុកយុវជនម្នាក់ឈ្មោះ Sokha Marky បានបង្ហោះទិដ្ឋភាពវត្តអារាមមួយនៅខេត្តសៀមរាប ពិតជាស្អាតខ្លាំង ឡើងត្រដែតត្រដឹម ហើយមានភ្ញៀវទេសចរតិចណាស់ ដែលបានដឹង ។
វត្តអារាមនោះមានឈ្មោះថា វត្តគោកប៉ាទ្រី ដែលស្អាតប្លែកខុសពីវត្តដទៃ មានសង់ជាប្រាសាទ កំពូលស្រួចៗជាច្រើន ព្រមទាំងប្រកបទៅដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ ។ នេះបើតាមការបញ្ជាក់ របស់យុវជនរូបនេះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ។ ចំណែកឯទីតាំងវិញ គឺស្ថិតនៅក្បែរភូមិវប្បធម៌ ក្រុងសៀមរាប ។
ចង់ដឹងថាវត្តអារាមនេះ ស្អាតយ៉ាងណានោះសូមមកទស្សនាទិដ្ឋភាពខាងក្រោមនេះ ៖