តំបន់ការពារធម្មជាតិ បែងចែកជាច្រើន ឯសម្រស់ក៏ទាក់ទាញខ្លាំង!
ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអំណោយផល ខាងធនធានធម្មជាតិ ព្រៃឈើ ក៏ដូចជាសត្វព្រៃជាច្រើនប្រភេទ។ ដោយសារតែបច្ចុប្បន្ននេះធនធានធម្មជាតិទាំងនោះកំពុងជួបប្រទះ ក្នុងហានិភ័យនែការបាត់បង់ខ្ពស់ ទើបកម្ពុជាបង្កើតឱ្យមាន តំបន់ការពារធម្មជាតិជាច្រើនប្រភេទដូចជា៖
១. តំបន់ឧទ្យានជាតិ៖ មានឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ“គីរីរម្យ” ឧទ្យានជាតិព្រះមុន្នីវង្ស“បូកគោ” ឧទ្យានជាតិកែប ព្រះស៊ីហនុ“រាម” បុទុមសាគរ ព្រះជ័យវរ្ម័ន-នរោត្តម“ភ្នំគូលែន” វីរៈជ័យ វ៉ើនសៃ-សៀមប៉ាង ជួរភ្នំក្រវាញកណ្តាល អូយ៉ាដាវ ភ្នំក្រវាញ់ខាងត្បូង ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិចរុក្ខជាតិក្រវាញ និងឧទ្យានជាតិសមុទ្រកោះរុង។
២. ដែនជម្រកសត្វព្រៃ៖ ក៏មានច្រើនផងដែរដូចជា ភ្នំឱរ៉ាល់ ពាមក្រសោម ភ្នំសំកុស គូលែន-ព្រហ្មទេព បឹងពែរ លំផាត់ ភ្នំព្រេច ព្រៃឡង់ ភ្នំណាមលៀរ ព្រះរការ សៀមប៉ាងខាងលិច តាតៃ កែវសីមា ស្រែពក សៀមប៉ាង ភ្នំត្នោត-ភ្នំពក សង្ឃរុក្ខាវ័ន ព្រែកប្រសព្វ និង សំបូរ។
៣. តំបន់ការពារទេសភាព៖ រួមមានអង្គរ បន្ទាយឆ្មារ ព្រះវិហារ អន្លង់ព្រីង ទំនាបខាងជើងទន្លេសាប បឹងព្រែកល្ពៅ អាងត្រពាំងថ្ម បឹងព្រែកទប់ ប្រាសាទបាកាន សំបូរព្រៃគុក រនាមដូនសំ បឹងលំកុដ និង ភ្នំក្រាំងដីមាស។
៤. តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ មានដូចជា ដងពែង ភ្នំក្រាំងដីមាស សំឡូត ទន្លេសាប តំបន់ស្នូលបឹងទន្លេឆ្មារ តំបន់ស្នូលព្រែកទាល់ តំបន់ស្នូលស្ទឹងសែន ពញាក្រែក ព្រែកទឹកសាបក្បាលឆាយ ភ្នំនាងកង្រី-ភ្នំទូកមាស សសរស្តម្ភសត្វតោ និង បឹងយក្សឡោម។
៥. តំបន់រ៉ាមសារ៖ តំបន់រ៉ាមសារ ឬតំបន់សើមរួមមាន ស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ ស្ទឹងសែន។
ក្រៅពីនោះនៅមាន តំបន់ការពារធម្មជាតិផ្សេងទៀតដូចជា តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និង តំបន់ឧទ្យានជាតិសមុទ្រផងដែរ។ តំបន់ការពារធម្មជាតិខាងលើនេះ ត្រូវបានកំណត់ដោយអនុក្រឹត្យ៕
ប្រភព៖ ក្រសួងបរិស្ថាន