តោះភ្ជុំនេះ រមណីយដ្ឋានថ្មីមួយនៅកំពតជិះមួយវឹងដល់ ទេសភាពស្អាត អាចជិះទូក អាំងសាច់ សប្បាយៗ
Kompot River Residence គឺជារីសតថ្មីមួយទើបបង្កើតឡើងនៅខេត្តកំពត ហើយកំពុងតែទាក់ទាញយ៉ាងខ្លាំងដល់ទេសចរ ព្រោះតែនៅទីនោះមានទេសភាពស្អាតស្រស់ត្រកាលក្រៃលែង ។ រមណីយដ្ឋាននេះ ហ៊ុមព័ទ្ធទៅដោយវាលស្រែបៃតងខ្ចី និង មានដងព្រែកនៅជុំវិញ បង្កើតបានជាទស្សនីយភាពដ៏ទាក់ភ្នែក ។
Kompot River Residence មានផ្ទះស្នាក់សាងសង់ឡើងតាមរចនាបថខ្មែរ ជាប្រភេទផ្ទះឈើ ហើយការរៀបចំតុបតែងនៅផ្នែកខាងក្នុង មានភាពស្រស់ស្អាត ប្រកបដោយផាសុកភាព តាមបែបស៊ីវីល័យ រួមបញ្ចូលជាមួយបែបជនបទ ធ្វើឱ្យយើងមានអារម្មណ៍ថា ចង់គេងតែម្ដង ។ លើសពីភ្ញៀវទេសចរ អាចជិះទូកលេងកម្សាន្តតាមដងព្រែក ល្ងាចឡើងអាចអាំងសាច់ ជាលក្ខណៈគ្រួសារ មិត្តភក្ដិ ឬ គូស្នេហ៍យ៉ាងសប្បាយរីករាយ ។
ចំពោះតម្លៃក្នុងថ្ងៃធម្មតា ចាប់ពី ៧៧ ដុល្លារឡើងគេងគ្នា២នាក់ ។ ដោយឡែកក្នុងថ្ងៃបុណ្យទាន ៩៥ដុល្លារឡើងទៅ ។ រមណីយដ្ឋានKampot River Residence មានទីតាំងស្ថិតនៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ៕
រូបភាព ៖ កំពត Kompot