ទឹកធ្លាក់ទើបរកឃើញថ្មី មានទេសភាពស្រស់ស្អាតខ្លាំងណាស់ (វីដេអូ)
ពិតជាមានការភ្ញាក់ ដែលមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ បានរកឃើញទឹកធ្លាក់ថ្មីមួយនៅលើខ្នងភ្នំក្រវាញ ដែលគេឱ្យឈ្មោះថា ទឹកធ្លាក់ឆាយសន្ទរ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រាំងខ្វាវ ក្នុង ភូមិកេ្សត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ភ្ញៀវទេសចរ អាចទៅទស្សនា នៅទីនោះបានតាមរយៈផ្លូវពីរខ្សែ ទី១ អាចចេញពី ស្រុកក្រគរ កាត់ឃុំឈើតុំ ធ្វើដំណើរតាមផ្លូវចំការចិន ទៅកាន់តំបន់រាំងខ្វាវតែម្តង ឬ មួយក៏អាចធ្វើដំណើរចេញពីស្រុកភ្នំក្រវាញ ទៅកាន់តំបន់រាំងខ្វាវ ក៏បាន ។
ពិតជាមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនៅលើកំពូលភ្នំសោះ បែរជាមានទឹកធ្លាក់ស្រស់ស្អាតយ៉ាងនេះទៅវិញ ទេសភាពស្រស់ស្អាតបែបនេះ ដូចនៅតំបន់ឋបនីយជីវមណ្ឌល និង តំបន់រ៉ាមសារដែរ ដែលអ្នកនៅលើទឹកដីនោះមួយចំនួន ក៏មិនស្គាល់ផង ។
ក្រោយពីបានឃើញរូបភាពដ៏ស្រស់ស្អាតនេះ មានភ្ញៀវទេសចរយ៉ាងច្រើន បានសួរនាំពីទីតាំងទឹកថ្លាក់នោះ ដើម្បីទៅទស្សនា ទីកន្លែង ដ៏ស្អាតអស្ចារ្យនេះ ៕
(វីដេអូ MlupBaitong )