ទៅលេងប្រាសាទព្រះវិហារ តិចអត់ស្គាល់ទំនប់តេជោអូរស្វាយ (វីដេអូ)
ក្រៅពីការទស្សនា ប្រាសាទព្រះវិហារ តំបន់ភ្នំត្បែង ប្រាសាទកោះកេរ្តិ៍ ដ៏ល្បីល្បាញ និង ធនធានធម្មជាតិដ៏សម្បូរបែបនោះ ខេត្តព្រះវិហារ ក៏មានតំបន់រមណីយដ្ឋានទំនប់តេជោអូរស្វាយថ្មីមួយទៀតដែលកំពុងមានការពេញនិយម កំពុងបម្រើការសប្បាយដល់ភ្ញៀវទេសចរ ។
ទំនប់ធម្មជាតិតេជោអូរស្វាយ មានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រមាណជា ៤ គីឡូម៉ែត្រ ពីរង្វង់មូលទីប្រជុំជនស្រអែម តាមផ្លូវលេខ 62 A. ឆ្ពោះទៅប្រាសាទព្រះវិហារ ផ្លូវបត់ខាងឆ្វេងដៃ ចូលតាមភូមិធម្មជាតិ ។
ទំនប់ធម្មជាតិតេជោអូរស្វាយ នៅរដូវប្រាំង មិនសូវមានទឹកសម្រាប់ភ្ញៀវទេសចរលេងឡើយ ប៉ុន្តែនៅរដូវវស្សាវិញ នៅទីនោះបានក្លាយទៅជារមណីយដ្ខានទេសចរណ៍ដ៏ពេញនិយកមួយ ។ ជារៀងរាល់ថ្ងៃនៅទីនោះ មានភ្ញៀវទេវទេសចរ រាប់រយនាក់ទៅកម្សាន្ត ពិសេសទៅទៀតនោះ គឺភ្ញៀវទេសចរក្នុងស្រុកតែម្តង ដែលពួកគាត់តែងតែនាំគ្នាទៅកម្សាន្តនៅទីនោះ នាចុងសប្តាហ៍ ឬ រដូវបុណ្យជាតិម្តងៗ ៕
( ប្រភពវីដេអូ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ)