រមណីយដ្ឋានថ្មរូង នារដូវវស្សា ពិតជាមានទេសភាពស្អាតខ្លាំង
រមណីយដ្ឋានធម្មជាតិថ្មរូងមានទេសភាព និង ខ្យល់អាកាសបរិសុទ្ធ គួរឱ្យទាក់ទាញបំផុត ថ្មរូងជារមណីយដ្ឋានធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃប្រសិទ្ធិ៍ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅក្បែរចំណុចប្រសព្វរវាងខេត្តព្រះសីហនុ និង ខេត្តកំពង់ស្ពឺក្នុងប្រទេសកម្ពុជា។
រមណីយដ្ឋានធម្មជាតិថ្មរូង ជាតំបន់ទេសចរណ៍មួយ ដែលសម្បូរណ៍ទៅដោយបរិយាកាសធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ដូចជាព្រៃភ្នំ ទឹកធ្លាក់ សត្វបក្សាបក្សី និង កន្លែងសម្រាកទទួលទានអាហារ នៅជាប់មាត់ទឹក ដ៏ទាក់ទាញ ។
ភ្ញៀវទេសចរចូលចិត្តទៅកម្សាន្តនៅតំបន់នេះ ដោយពួកគាត់មានភាពសប្បាយរីករាយ ជាមួយនឹងការហែលទឹក ដើរកម្សាន្តនៅជុំវិញថ្មរូង ទទួលទានអាហារជុំគ្នាជាមួយក្រុមគ្រួសារ និង មិត្តភក្តិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ថតរូបទុកជាអាស្សាវរីយ ៕
ដោយ ៖ណយ សុថាត់ (រូបថត Sowath Rethy)